ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូន ព័ន្ធមុនីរ័ត្នបន្តតំណែង ជាប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជាមួយអាណត្តិទៀត

84

ភ្នំពេញ៖លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលការគាំទ្រធ្វើ ជា ប្រធានសហព័ន្ធកីឡាការ៉ាតេមួយអាណត្តទៀតនៅក្នុងមហាសន្និបាត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ចូលរួមក្នុងឩិលាសនោះដែរមានលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រមុខអូឡាំពិកកម្ពុជារួមជាមួយ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការ ។លោកបាន ប្រាប់អង្គមហាសន្នបាតឲ្យដឹងថាបច្ចុប្បន្នសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានក្លិបចំនួន៤៦នាក់ដែលមានកីឡាករកីឡាការិនីជិត១០០០នាក់រួមមានខេត្តបាត់ដំបង សៀបរាម កំពង់សោម កណ្តាល ភ្នំពេញ និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងចៅក្រមអាជ្ញាកណ្តាលកម្រិតអន្តរជាតិចំនួន៤នាក់។

សម្រាប់បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤សហព័ន្ធបានបន្ថែមសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន៤រូប

ហេតុនេះចំនួនសមាជិកប្រតិបត្តិកើនពី១៧រូបទៅ២១រូប ។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កីឡាការ៉ាតេកម្ពុជាឆ្នាំ២០១៧-២០២០ឆ្ពោះទៅគុណផលកីឡាការ៉ាតេកម្រិតខ្ពស់

តាមស្មារតីកំណែទម្រង់ស៊ីជម្រៅមួយរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជានិងតាមស្មារតីអនុសាសន៍ណែនាំរបស់លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានកំណត់គោលការណ៍អាទិភាព៤ចំនុចសំខាន់រួមមាន៖ រៀបចំកសាង មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលកីឡាការ៉ាតេ ជាមូលដ្ឋានសម្រាប់អនុវត្តយន្តការសកម្មភាព រដ្ឋបាលកីឡាការ៉ាតេ និងសកម្មភាពហ្វឹកហាត់បច្ចេកទេស។

បន្តរៀបចំក្រុមជម្រើសជាតិមួយក្រុមប្រកបដោយគុណភាពច្បាស់លាស់ និងរៀបចំពង្រឹងយន្តការគ្រប់គ្រង ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា ប្រកបដោយអភិបាលកិច្ចល្អតម្លាភាព គណនេយ្យភាព និងស្វ័យភាព ព្រមទាំងរៀបចំស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។

ស្វែងរកទីតាំងសមស្របណាមួយដើម្បីស្នើសុំជួសជុលឬសាងសង់សម្រាប់”មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលកីឡាការ៉ាតេ ” ។ រៀបចំទីកន្លែងហ្វឹកហាត់បណ្តោះអាសន្នសម្រាប់ក្រុមជម្រើសជាតិបានទាន់ពេលវេលា។ “ក្រុមជម្រើសជាតិ” ដើម្បីបង្កើនកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីជម្រើជាតិឲ្យមានការវិវត្តរីកចម្រើនពិតប្រាកដ។មានផែនការហ្វឹកហាត់ប្រកបដោយបទពិសោធន៍ និងវិទ្យាសាស្ត្រ ហ្វឹកហាត់៕

 

អត្ថបទដែលជាប់ទាក់ទង