ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការាតេដូរៀបចំ ក្បួនសម្រាប់ ស៊ីហ្គេមឆ្នាំ២០២៣

83

 

ភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន្រធានសហព័ន្ធកីឡាការាតេកម្ពុជាបានរៀបចំក្បួនរួចជាស្រេចហើយ

ដើម្បីជម្រុញការាតេកម្ពុជាឲ្យដណ្ដើមបានបមេដាយ់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចម្រុញរកគ្រូបរទេសមកបង្ហាត់គឺជាកត្តាសំខាន់ណាស់សម្រាប់វិញ្ញាសាមេគុន(កាតា)គួរតែយកគ្រូជាជនជាតិ

ជប៉ុនព្រោះជប៉ុនជាម្ចាស់នៃក្បាច់គុននេះហេតុនេះអ្វីៗគេនឹងច្បាស់ ។ចំពោះគ្រូវិញ្ញាសាប្រយុទ្ធអាចរកគ្រូពីប្រទេសណាក៏

​បានដែរ ។

លោកបានប្រាប់ទៅសមាជិកប្រតិបត្តិ និង ទីប្រឹក្សារបស់សហព័ន្ធថាត្រូវតែអភិរក្ស និងអភិវឌ្ឍន៍ការាតេគឺអភិរក្ស

​ណិងអភិវឌ្ឍន៍ទាំងគ្រូបង្វឹក និង កីឡាករ កីឡាការិនី ។ធ្វើប្រជាប្រីយ៍ភាវូបនីយកម្មដោយជម្រុញឲ្យគ្រប់រាជធានី ខេត្តត្រូវ

​តែមានក្លិប ឬ​សាលាគុនការាតេ ។

ពង្រឹងអភិបាលកិច្ចល្អ និង តម្លាភាពដោយគ្រួសារការាតេទាំងអស់ត្រូវតែទុបញ្ហាដែលអាក់អន់ចិត្តនឹងគ្នាមួយដុំ

​ហើយបបួលគ្នាជម្រុញការាតេកម្ពុជាឲ្យឈានទៅមុខបានលឿន ។ជម្រុញល្បឿនការាតេដោយពង្រឹង និង ជម្រុញការ

​ហ្វឹកហាត់ បង្កើនពេលវេលាហ្វឹកហាត់ ។បង្កើតមូលនិធីដើម្បីទ្រទ្រង់ការាតេ ។កីឡាត្រូវការទីផ្សារ និង ចលនូបត្ថម្ភដើម្បី

​បង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតកាន់តែច្រើន ។

ប្រធានសហព័ន្ធរូបនេះបានប្រកាសថាក្នុងមួយឆ្នាំលោកនឹងចំណាយ៥០.០០០ដុល្លារដើម្បីទ្រទ្រង់ដល់សហព័ន្ធ

លោកល៏សំណូមពរឲ្យសមាជិកប្រតិបត្តិទាំងអស់ចូលរួមលះបង់ថវិកាដើម្បីទ្រទ្រង់ដល់សហព័ន្ធ ៕

 

អត្ថបទដែលជាប់ទាក់ទង