ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គជម្រុះជុំទី១ នឹងបញ្ចប់នៅថ្ងៃទី១កុម្ភៈ

82

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី១នឹងត្រូវប្រកួតបញ្ចប់នៅយប់ថ្ងៃទី១ខែ

​កុម្ភៈនេះហើយ ។

អ្នកប្រដាល់ចំនួន៤រូបចុងក្រោយនៃ៣២រូបនឹងត្រូវប្រជែងគ្នាដណ្ដើមកៅអី២ចុងក្រោយសម្រាប់ប្រកួតជម្រុះនៅជុំ

ទី២ទៀត ។លីន សុខឈុនដែលមិនសូវមាននរណាស្គាល់នោះត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងពុយ វណ្ណៈមកពីក្លិប

​ឃ្លាំងមឿងកីឡា ។

សុខឈុនមិនសូវមាននរណាស្គាល់ឡើយគេជាអ្នកប្រដាល់ថ្មីដែលគេមានការព្យាយាមខ្ពស់ក្នុងការហ្វឹកហាត់រីឯ

​ពុយ វណ្ណៈវិញគេជាអ្នកប្រដាល់កម្រិតខ្ពស់មួយរូបដែលគេប្រកួតជាមួយអ្នកប្រដាល់បរទេសទៅហើយនោះ ។ទោះបីលីន

​សុខឈុនជាអ្នកប្រដាល់ដែលគេមិនអាចមើលស្រាលបានក៏ពិតមែនក៏គេជឿថាកៅអីសម្រាប់វគ្គជម្រុះជុំទី២នឹងធ្លាក់ទៅក្នុង

​កណ្ដាប់ដៃពុយ វណ្ណៈជាមិនខាន ។

ប្រជែងដណ្ដើមកៅអីសម្រាប់ជុំទី២នេះដែរភួង ណាំហ៊ងក្លិបរស្មីកុមារកំព្រាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់សូត្រ

​ខេវិនក្លិបបក្សីស្លាបដែក ។

កាលពីរដូវកាលមុនអ្នកប្រដាល់ទាំង២រូបនេះក៏ចូលរួមប្រកួតដែរតែភួង ណាំហ៊ងខ្ទាតចេញពីការប្រកួនៅត្រឹមវគ្គ

​ជម្រុះជុំទី១ដោយប្រកួតចាញ់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។

ចំពោះសូត្រ ខេវិនវិញគេដណ្ដើមបានចំណាត់ថ្នាក់លេខ៣ដោយសារគេប្រកួតចាញ់ព្រឿង សុជាតិក្លិបកងពលធំ​អន្តរាគមន៍លេខ៣ដោយពិន្ទុនិងប្រកួតឈ្នះទូច ដេវីដក្លិបអារុណរះកីឡាក្នងការប្រជែងដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

សម្រាប់ជំនួបមួយនេះភួង ណាំហ៊ងនឹងត្រូវហាលអាវនៅត្រឹមវគ្គជម្រុះជុំទី១នេះហើយ ។ចំពោះសូត្រ ខេវិនប្រាកដ

​ជាប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ជាមិនខានឡើយ ។

ចំពោះការប្រកួតជាមិត្តយភាពរវាងកម្ពុជា និង ថៃវិញនោះអ្នកប្រដាល់ជើងខ្លាំងថៃចេក សាយ៉ាមChiek Sayam)បាន

ស្វាគមន៍ការប្រកួតសងសឹករបស់សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ជំនួបលើកមុនប៊ុនធីត្រូវអ្នកប្រដាល់ថៃចេក សាយ៉ាមវ៉ៃឡើងទក់សាច់តែគេនៅអាចទប់ទល់បានរហូតចប់ទឹកទី៥

​ដោយចាញពិន្ទុប៉ុណ្ណោះ ។សម្រាប់ជំនួបសងសឹកនេះមិនដឹងថាប៊ុនធីមានអ្វីថ្មីដ់ម្បីយកឈ្នះចេក សាយ៉ាមនោះឡើយព្រោះ

​អ្នកប្រដាល់ថៃរូបនេះមានផ្លែល្អទាំងព្រមតែម្ដង ។សង្ឃឹមថាប៊ុនធីធ្វើបានសម្រេចទៅចុះ ។

ជំនួបក្រៅព្រឹត្តិការណ៍ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះសឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយ

ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ជុំ ចំរើនក្លបអារុណរះកីឡាប្រកួតជាមួយសៅ

ជំនោរក្លិបថ្នល់ទទឹងគុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង