ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកអង្គការសុខភាពពិភពលោកថា «ធ្វើកុំភ័យពេក»រឿងជំងឹឆ្លងCorona!

59

 

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយនៅថ្ងៃទី២៨មករានេះថាលោកវេជ្ជបណ្ឌិតTedros Adhanom Ghebreyesusនាយកអង្គការសុខភាពពិភពលោកហៅកាត់WHOបានថ្លែងនៅថ្ងៃអង្គារនេះបន្ទាប់ពីបានជួបពិភាក្សាជាមួយលោកវ៉ាង យីរដ្ឋមន្រ្តីការបរទេស​ចិនថា«អង្គការWHOមានេជំនឿយ៉ាងមុតមាំចំពោះវិធានការរបស់រដ្ឋាភិបាលចិន​ដែលកំពុងដំណើរការគ្រប់គ្រងការរាតត្បាតវីរុសកូរូណាពូជថ្មីមានកំណើតនៅទីក្រុងវូអានចាប់តាំងពីខែធ្នូមក ថាចិននឹងអាចគ្រប់គ្រងនិងការពារបាន។
ជាមួយគ្នានោះលោកនាយកWHOមានប្រសាសន៍ថាចំពោះប្រទេសខ្លះមានផែនការជម្លៀសជនជាតិខ្លួនចេញពីពីទីក្រុងវូហាន នោះមិនមែនជាការណែនាំរបស់អង្គការWHOឡើយ។អង្គការWHOមានតែអំពាវនាវដល់សហគមន៍អន្តរជាតិសូមស្ងៀមស្ងាតនិងធ្វើកុំភ័យនឹងជំងឹហ្នឹងពេក»៕

អត្ថបទដែលជាប់ទាក់ទង