ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពជំងឹឆ្លងនៅចិននឹង«ឡើងខ្ពស់»ក្នុងរយះពេល១០ថ្ងៃទៀត?

66

 

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានផ្សាយអោយដឹងថា«លោកវេជ្ជបណ្ឌិតចុង ណាន់សាងZhong Nanshanអ្នកឯកទេសខាងជំងឹរលាកទងសួតនិងប្រព័ន្ធផ្លូវដង្ហើមដែលទទួលបេសកកម្មពីគណៈកម្មការសុខាភិបាលជាតិចិនជាប្រធានគ្រប់គ្រងការបង្ការនិងរាតត្បាតជំងឹឆ្លងដោយវីរុសកូរូណាពូជថ្មីនៅទីក្រុងអ៊ូហានបានថ្លែងកាលពីថ្ងៃ២៨​មករាថា«លោកមានជំនឿយ៉ាងមុតមាំថាការរាតត្បាតនៃជំងឹឆ្លងដោយវីរុសនេះ នឹងមិនរាលដាលជាទូលាយទេ»។លោកបញ្ជាក់ថា «អ្នកឆ្លងជំងឹ និងអ្នកស្លាប់ដោយជំងឹនេះនឹងមាននិន្នាការកើនឡើងដល់កំពូលក្នុងរយះពេល០១សប្តាហ៍ឬ១០ថ្ងៃទៀត» បន្ទាប់ពីនោះចំនួនអ្នកស្លាប់នឹងថមថយចុះ ថ្វីត្បិតតែពេលនេះមិនទាន់មានវ៉ាក់សាំងព្យាបាលជំងឹនេះបានដោយត្រង់ក៏ដោយ ប៉ុន្តែដោយសារបច្ចេកវិទ្យាដែលពាក់ព័ន្ធកំពុងរីកឈានឡើងតាមយុគសម័យដូច្នេះទើបធ្វើអោយយើងអាចបញ្ឈប់វាបានដោយមិនមានកង្វល់ធំ»៕

អត្ថបទដែលជាប់ទាក់ទង