ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿម វណ្ណៈមិនខ្លាចកូឡាប ដាំ ឯ វេន សុភ័ក្ត្រសងសឹកជាមួយលូម លេង

70

 

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជា២រូបនឹងជួបតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃនៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអា

គ្នេយ៍រសៀលថ្ងៃទី១កុម្ភៈនេះ ។

រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam)

ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។វណ្ណៈជាអ្នកប្រដាល់ចិត្តស្លុយមួយរូបដែលចូលចិតកតលេងកែងតែពេលខ្លះកែងរបស់គេវ៉ៃចេញរបៀបផ្សងព្រេងប៉ុណ្ណោះ ។

ចំបោះកូឡាប ដាំជាជើងខ្លាំងមួយរូប​ដែលធ្លាប់ធ្វើឲ្យអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេត្រូវបរាជ័យដោយសារគេ ។

គេជាអ្នក្រដាល់ចិត្តធំនិងមានផ្លែវ៉ៃល្អទាំងអស់ពិសេសអ្នកប្រដាល់រូបនេះគេវ៉ៃដោយអារម្មណ៍ស្ងប់មិនឆេវឆាវឡើយ ។មាន

​អ្នកប្រដាល់កម្ពុជាដែលពូកែកែង និង ជង្គង់មិនតិចនាក់ទេដែលចាញ់អ្នកប្រដាល់ថៃរូបនេះ ។

កូឡាប ដាំមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដងចាញ់១០ដង និងស្មើពិន្ទុ១ ដង ។ចំពោះអ្នកប្រដាល់កម្ពុជា

រឿម វណ្ណៈវិញគេមានប្រវត្តិប្រកួតចំនួន៧៣ដងឈ្នះ៥៦ដង ចាញ់១៦ដង និងស្មើពិន្ទុ១ដង ។នេះជាលើកដំបូងហើយដែល

​ពួកកេជួបប្រកួរគ្នាមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។

វេន សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ប្រកាសឡើងប្រកួតសងសឹកជាមួយអ្នកប្រដាល់រន្ទះជើងព្យុះសង្ឃថៃលូម

លេង(Loom Leng)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។

សុភ័ក្រ្តធ្លាប់ចាញ់ក្រោមថ្វីជើងរបស់លូម លេងពេលនេះគេត្រូវប្រកួតសងសឹកដើម្បីបញ្ជាក់ថាសុភ័ក្រ្តពេលនេះមិន

​មែែនសុភ័ក្រ្តពីមុនទេគេត្រូវការឈ្នះលើគូប្រកួតឆ្លងដែនឲ្យខាងតែបាន ។

តាមពិតសុភ័ក្រ្តមានរបៀបវ៉ៃល្អតែពេលប្រកួតជាមួយអ្នកប្រដាល់បរទេសគេហាក់ដូចជាចាញ់ចិត្តគូប្រកួតទៅវិញ។

ចំពោះលូម លេងវី្គេជាអ្នកប្រដាល់ដែលទម្ងន់ជើងរបស់គេធ្ងន់ណាស់មានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលសន្លប់

​ក្រោមទម្ងន់ជើងគេ ។

លូម លេងមានប​្រវត្តិប្រកួតចំនួន​៨៧ដង ឈ្នះ៧១ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។ចំពោះអ្នកប្រដាល់កម្ពុជា

​វេន សុភ័ក្រ្តវិញគេមានប្រវត្តិប្រកួតចំនួន៩១ដងឈ្នះ៧៨ដង ចាញ់១៤ដងនិងស្មើពិន្ទុ១ដង ។ជំនួបសងសឹកនេះមិនដឹងថា

វេន សុភ័ក្រ្តធ្វើបានសម្រេចឬយ៉ាងណានោះឡើយ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះផាន់ ឡៃហ៊ាងក្លិបចលនាយុវជន១៥៧គុនខ្មែរប្រកួតជាមួយលីន

សុផែនក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។វៀត ប៊ុនឌឿនក្លិបគុហារព្រហ្មជ័យប្រកួតជាមួយសោម វិឆ័យ

​ក្លិបពន្លឺវិបុលដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ពេជ្រ ប៊ុនហេងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតជាមួយនូវ ស៊ីណាតក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នាក្នុង

ប្រភេទទម្ងន់៦០គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង