ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការប៉េងប៉ុង នឹងសុំទៅសហព័ន្ធអន្តរជាតិ ឲ្យផ្ដល់ឩិកាសដល់កម្ពុជា បានប្រឡងអាប៊ីត ចៅក្រមអន្តរជាតិ

68

 

ភ្នំពេញ៖លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យដឹងថាលោកនឹងសុំ

ទៅសហព័ន្ធអន្តរជាតិឲ្យគេផ្ដល់ឩិកាសដល់អាជ្ញាកណ្ដាល ចៅក្រមកម្ពុជាដែលមានសមត្ថភាពខ្ពស់ក្នុងក្របខ័ណ្ឌជាតិបាន

​ចូលរួមប្រឡងយកកម្រិតចៅក្រម និងអាជ្ញាកណ្ដាលអន្តរជាតិ ។

លោកបញ្ជាក់ថាកម្ពុជាមានធនធានមនុស្សច្រើនដែរពួកគេសុទ្ធតែមានសមត្ថភាពខ្ពស់ៗគ្រាន់តែពួកគេជាចៅក្រម

​អាជ្ញាកណ្ដាលថ្នាក់ជាតិតែប៉ុណ្ណោះ ។ពួកគេធ្លាប់ដឹកនាំកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់ហេតុនេះ

គេមានបទពិសោធន៍ច្រើនហើយលើការងារនៅក្រៅប្រទេស ។

លោកអគ្គលេខាធិការបន្តថានៅខែមីនាខាងមុខនេះលោកនឹងទៅចូលរួមមហាសន្និបាតសហព័ន្ធវាយកូនឃ្លីលើតុ

អន្តរជាតិដែលពេលនោះហើយជាឩិកាសសម្រាប់លោកស្នើសុំទៅសហព័ន្ធអន្តរជាតិឲ្យគេផ្ដល់ឩិកាសឲ្យអាជ្ញាកណ្ដាលថ្នាក់

ជាតិរបស់កម្ពុជាបានចូលរួមប្រឡងយកកម្រិតអាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិ ។

សព្វថ្ងៃនេះកម្ពុជាមានអាជ្ញាកណ្ដាលអន្តរជាតិតែមួយរូបប៉ុណ្ណោះគឺលោកស៊ុន រតនា ។ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ

​នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះហេតុនេះកម្ពុជាត្រូវកាមានចោក្រម អាជ្ញាកណ្ដាលអន្តរជាតិឲ្យបានច្រើនរូបទៀត ។លោកមានជំនឿ

​ចិត្តថាសហព័ន្ធអន្តរជាតិនឹងទទួលយកសំណើរបស់លោកជាមិនខានឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង