ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សនិសិ្សតនិងពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូងជាច្រើនកុះករ រងចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃស្អែកនេះ

166

ភ្នំពេញ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលរស់នៅ និងធ្វើការនៅទឹកដី សាធារណរដ្ឋកូរ៉េខាងត្បូង ដែលតែងតែទទួលស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមគម្រោងនៅថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធ សន្តិភាពសកល(Universal Peace Federation) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍មនុស្សនៅសាធារណរដ្ឋកូរ៉េ ខាងត្បូង។

​ក្នុងពេលបំពេញបេកកម្មនៅកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុង​រស់នៅ និងធ្វើការនៅក្នុង​សាធារណរដ្ឋកូរ៉េផងដែរ។

​ នៅក្នុងបណ្តាញសង្គម Facebook របស់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង ពួកគាត់បានសម្តែងក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្រោយទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដោយពូកគាត់បានផ្តាជ្ញារទទួលស្វាគមន៍វត្តមានរបស់សម្តេច និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការរីកចម្រើន របស់សង្គមជាតិក្នុងពេលបច្ចប្បន្ន នឹងទៅអនាគតដ៏វែងឆ្នាយ។

គួរបញ្ជាក់ថា ៖យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរបំពេញ ទស្សនៈកិច្ចរយៈពេលបីថ្ងៃ នៅ​សាធារណរដ្ឋកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹង អញ្ជើញជួបប្រជុំជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន (Moon Jae-in) ដើម្បីពិភាក្សាលើកិច្ច សហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ ហើយ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញ​ចូលរួមពិសារអាហារថ្ងៃត្រង់ រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េផងដែរ។
ក្នុងកច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជន បរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល៕

 

អត្ថបទដែលជាប់ទាក់ទង