ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះចុងក្រោយ ក្នុងវគ្គជម្រុះជុំទី១

74

 

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បានរកឃើញអ្នកបឈ្នះចុងក្រោយនៃវគ្គជម្រុះជុំទី១ហើយដោយ

​អ្នកប្រដាល់២រូបមកពីក្លិបបូរីរាជសីហ៍មានរិទ្ធចាញ់ដូចគ្នា ។

អ្នកប្រដាល់លីន សុខឈុនក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រៀជង្គង់វាយឲ្យសន្លប់មុនស្នូរ

ជួងបញ្ចប់ទឹកទី២។សុខឈុនជាអ្នកប្រដាល់ជើងថ្មីដែលមិនទាន់មានកេរ្តិ៍ឈ្មោះនៅឡើយទេចំពោះវណ្ណៈគេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លរេងព្រមទាំងធ្លាប់ឆ្លងកាត់ការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង ។

ការប្រកួតនេះវណ្ណៈពិតជាដឹងខ្លួនឯងថាឈ្នះមុនរួចទៅហើយក្នុងខណៈដែលសុខឈុនក៏ទទួលស្គាល់ថានជជាការប្រកួតមួយដែលគេពិតជាលំបាក ។នៅទឹកទី១វណ្ណៈមិនទាន់វ៉ៃក៏ពិតមែនតែមកដល់ទឹកទី២វណ្ណៈចាប់ផ្ដើមវាយប្រហារដោយជង្គង់ធ្វើឲ្យសុខឈុនដួល

ទៅលើក្ដារសង្វៀនហើយត្រូវអាជ្ញាកណ្ដាលរាប់៨និងបន្តដល់១០ហើយសុំបោះបង់ចោលការប្រកួតតែម្ដង។សុខឈុនខ្ទាតចេញពីការប្រកួតតែត្រឹមនេះចំពោះវណ្ណៈត្រៀមខ្លួនឡើងប្រកួតបន្តវគ្គជម្រុះជុំទី២ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់លីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធដែរនោះប្រកួតចាញ់អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាប

​ដែកដោយពិន្ទុដាច់ ។

វីរៈជាអ្នកប្រដាល់ដែលមានអំណួតខ្លាំងណាស់តែពេលជួបជាមួយខេវិនគេទៅមិនរួចជាមួយជង្គង់របស់ខេវិនឡើយ ។វិរៈចេញ

​ជង្គង់បានមួយហើយវ៉ៃមិនបានល្អដូចខេវិនឡើយ មិនតែប៉ុណ្ណោះគេតែងតែដួលទៅលើសង្វៀនជាញឹកញាប់ទៀតផង ។ជង្គង់របស់ខេវិនវ៉ៃចំ

​គោលដៅបានយ៉ាងល្អ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៣ទឹកដោយសូត្រ ខេវិនបានទទួលជ័យជំនះដោយពិន្ទុ ។ ខេវិនត្រៀមខ្លួនឡើងប្រកួត

​បន្តនៅជុំទី២ក្នុងខណៈដែលលីន វីរៈខ្ទាតចេញពីការប្រកួតទៅហើយ។ពេលនេះអ្នកប្រដាល់ចំនួន៣២រូបគឺមាន១៦រូបខ្ទាតចេញពីការប្រកួត

និង១៦រូបត្រៀមខ្លួនឡើងប្រកួតបន្តទៅវគ្គជម្រុះជុំទី២ទៀត។

ចំពោះការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា ថៃ វិញនោះអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកសងសឹកយកឈ្នះ

អ្នកប្រដាល់ជើងខ្លាំថៃចេក សាយ៉ាម(Chek Sayam)បានវិញដោយពិន្ទុទាំងត្រដាបត្រដួសបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់អ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ

​ប្រកួតឈ្នះអ្នកប្រដាល់សឺន ថៃសាន់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង