ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួលេខជាផ្លូវការរបស់ចិន ត្រឹមព្រឹកនេះ ស្លាប់៣៦០នាក់

188

Coronavirus update: 360 dead, 16,614 infections and 19,544 suspected cases​ (03កុម្ភះ2020, 6:30 am-shanghaiist)
-ឥណ្ឌូណេស៊ីបានដឹកជម្លៀសជនជាតិខ្លួនចំនួន២៦៨នាក់ពីទីក្រុង​វូហាន​(ចិន)តាម ជើងយន្តហោះម៉ៅពិសេសមកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទឹត្យ ហើយបញ្ជូនមនុស្សទាំង នោះទៅទុកនៅកោះមួយនៅឆ្ងាយពីគេក្នុងសមុទ្រចិនខាងត្បូង ទុករយះពេល១៤ថ្ងៃដើម្បីតាម​ដានសិន។
-ភូមាបានដឹកជម្លៀសនិស្សិតរបស់ខ្លួនចំនួន៥៩នាក់ពីទីក្រុង​វូហាន​(ចិន)តាមជើងយន្តហោះម៉ៅពិសេស មកដល់មាតុប្រទេសវិញដែរកាលពីថ្ងៃអាទឹត្យ ហើយបញ្ជូនមនុស្សទាំងនោះទៅទុកនៅក្នុងមន្ទីរពេទ្យនៅទីក្រុងមួយភាគខាងជើងឆ្ងាយពីរដ្ឋធានី។
-កូរ៉េខាងត្បូងបដិសេធលែងអោយជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយះពេល១៤ថ្ងៃចុងក្រោយ ចូលក្នុងប្រទេសខ្លួនហើយដើម្បីលើកកម្រឹតការការពារជំងឹរាតត្បាត។
-ដូចគ្នានឹងអូស្រ្តាលីដែរ ប្រទេសណូវ៉ែលហ្សឹឡង់បដិសេធលែងអោយ ជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយះពេលថ្មីៗនេះចូលក្នុងប្រទេសខ្លួន ចាប់ពីថ្ងៃទី៣កុម្ភះ។
-អាមេរិចរកឃើញមនុស្សទី៩មានផ្ទុកវីរុសកូរូណា។

អត្ថបទដែលជាប់ទាក់ទង