ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងនគរបាលខណ្ឌឬស្សីកែវចំនួន១៩០នាក់ ទទួលបានអំណោយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង

76

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កំលាំងនគរបាលខណ្ឌឬស្សីកែវ ចំនួន១៩០នាក់ ទទួលបានអំណោយឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជានាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ។

នាឱកាសនោះ លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ តំណាងលោកឧត្តមសេនីយ៍ឯក យឹម លាងនាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជានាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ក៏បាននាំយកអំណោយចែកជូនដល់កងកំលាំងនគរបាលខណ្ឌឬស្សីកែវ ទាំង១៩០នាក់ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា អំណោយចែកជូនដល់កងកំលាំងនគរបាលខណ្ឌឬស្សីកែវ គឺបានមកពីលោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដែលសរុបមានប្រេងសាំងចំនួន ១ពាន់លីត្រ លុយ ១០លានរៀល ទឹកក្រូច ១៩០កេស ស្រាបៀរ ១៩០កេស អង្ករ១៩០បាវ (មួយប៉ាវស្មើនឹង២៥គីឡូក្រាម) ។

លោកបន្តថា ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួល និងផ្តល់សន្តិសុខសុវត្ថភាពជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ។ ចំពោះកងកម្លាំងដែលមានឈ្មោះជាប់ពិន័យក៏ត្រូវទទួលបានអំណោយនេះដែរ លើកលែងតែមន្ត្រីចូលនិវត្តន៍ ហើយក្នុងម្នាក់ទទួលបានអង្ករមួយប៉ាវ២៥គីឡូក្រាម ប្រាក់៥ម៉ឺនរៀល ទឹកក្រូចមួយកេស ស្រាបៀរមួយកេស ។

តំណាងឲ្យកងកម្លាំងនគរបាលខណ្ឌឬស្សីកែវទាំងអស់ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ៕

អត្ថបទដែលជាប់ទាក់ទង