ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្អផលជាច្រើន ក្នុងវត្ត ពោធិរិទ្ធ ហៅ វត្តត្នោត នៅឃុំកោះសូទិន ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

102
កំពង់ចាម៖ លោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល
និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាននិង លោកនន់ សារ៉ាត់ រដ្ឋលេខាធិការក្រសួងព័ត៌មាន  តំណាងអោយលោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ០៣ខែកុម្ភៈឆ្នាំ ២០២០ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត ពោធិរិទ្ធ ហៅ
វត្តត្នោត ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិនខេត្តកំពង់ចាម ។
   លោកផុស សុវណ្ណបានមានប្រសាសន៍លើកបានថា ក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន។ ជាក់ស្តែងនៅក្នុងពេលនេះទីវត្តអារាមនេះបានកសាងនូវសមិទ្ធផលយ៉ាងច្រើន រហូតបានសម្ពោធនៅពេលនេះ។
  ពាក់ព័ន្ធនឹងជំងឺថ្មីកូរ៉េណា ដែលបាននិងកំពុងធ្វើឲ្យមានការភ្ញាក់បាល់នៅលើពិភពលោក នៅប្រទេសកម្ពុជា គឺមិនទាន់មានប្រជាពលរដ្ឋម្នាក់បានឆ្លងវាលដាលននៅឡើយទេ។ ដូច្នេះទេ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីជំងឺនេះអោយសោះ ហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងជម្ងឺនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន ក៏បាននិងកំពុងយកចិត្តទុកដាក់ដើម្បីទប់ស្កាត់នូវជំងឺឆ្លងនេះផងដែរ។
 លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ទីវត្តអារាមវត្តត្នោតនេះគឺបានកើតឡើងតាំងពីឆ្នាំ ១៩៣៤មកម្លេះ ដោយមានព្រះចៅអធិការវត្តចំនួន ៦ព្រះអង្គ មកហើយ ហើយឲ្យក្រមការជួយជ្រុំជ្រែង ពីគណៈពង្រឹងមូលដ្ឋានឃុំកោះសូទិន និងពុទ្ធបរិស័ទចំណុះជើងវត្ត មកដល់
បច្ចុប្បន្ននេះ បានកសាងបាននូវសមិទ្ធផលយ៉ាងច្រើនរហូតបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
  គួរបញ្ជាក់ថា សមិទ្ធផលដែលក្រុមការងារបានជួយរួមមានកសាងក្លោងទ្វារវត្ត របង៨បន្ទោះនិងម៉ាស៊ីនកាណូតចំនួន១ ។ ទន្ទឹមនឹងនេះ លោកផុស សុវណ្ណ និងលោកស្រីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ក្នុងស្រុកនិងក្រៅស្រុក បានជួយឧបត្ថម និងកសាងសមិទ្ធផលជាច្រើនទៀតសរុបជាទឹកប្រាក់ចំនួន៣២២០០ដុល្លារ៕
អត្ថបទដែលជាប់ទាក់ទង