ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើសិនរដ្ឋាភិបាលចិន អនុញ្ញាត សម្តេចតេជោហ៊ុនសែននឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅក្រុងវូហាន

60

កូរ៉េ៖សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថានឹងធ្វើដំណើរទៅទីក្រុងវ៉ូហានខេត្តហ៊ើប៉ីប្រទេសចិនដើម្បី​​សួរសុខទុក្ខជនជាតិខ្មែរដែលរស់នៅទីនោះប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។

ថ្លែងសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនៅរសៀលថ្ងៃទី៣កុម្ភៈនេះសម្តេចហ៊ុនសែនបានថ្លែងថាលោកនឹងធ្វើដំណើរទៅទីក្រុងវ៉ូហានជាទីផ្ទុះវីរុសរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូរ៉ូណា

សម្តេចហ៊ុនសែនបានថ្លែងថា«ហើយមិនបាច់ចាំឌឺទេចូលមើលComment  ឡើងវិញទៅព្រោះគេនិយាយមិនធ្ងន់ទេប៉ុន្តែគេឌឺ។គេថាលោកហ៊ុនសែនយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ទីកន្លែងគាត់នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវ៉ូហាន។ឥលូវឆ្លើយត្រលប់ទៅវិញអញនឹងទៅឱ្យតែខាងរដ្ឋាភិបាលចិនផ្តល់ឱកាសឱ្យទៅ។ត្រលប់ពីហ្នឹងទៅវិញមិនទាន់ទៅប្រទេសក៏បានដែរចុះទៅវ៉ូហានតែម្តង។សាកល្បងទាក់ទងមើល»

សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា៖«សុំឆ្លើយទៅវិញហ៊ុនសែននឹងទៅបើរដ្ឋាភិបាលចិនអនុញ្ញាត។ឯងមិនចាំបាច់ឌឺជាមួយហ៊ុនសែននោះទេហ៊ុនសែនហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាមហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិរឿងអ្វីដែលហ៊ុនសែនមិនហ៊ានទៅក្រុងវូហានដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»

ទីក្រុងវូហានប្រទេសចិនគឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី(កូរ៉ូណា) មុនគេបង្អស់។ប្រភពនៃជំងឺនេះមិនទាន់មានការស្រាវជ្រាវនិងបញ្ជាក់ពិតប្រាកដនៅឡើយទេខណៈដែលអ្នកស្លាប់កើនឡើងដល់៣៦២នាក់និងឆ្លងជំងឺនេះចំនួន,៧ម៉ឺននាក់ព្រមទាំងរីករាលដាលដល់២៤ប្រទេសនៅទូទាំងពិភពលោក។

សម្តេចតេជោបានជំរុញឲ្យមន្រ្តីរបស់សម្តេចទាក់ទងសួរនាំនៅកាន់ភាគីចិនដើម្បីសុំទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន។សម្តេចតេជោហ៊ុនសែនបានពន្យល់អំពីភាពមិនចាំបាច់ដែលត្រូវជម្លៀសប្រជាជនខ្មែរពីប្រទេសចិនខណៈដែលភ្ញៀវទេសចរពីប្រទេសចិនទៅប្រទេសដទៃទៀតនៅតែបន្តធ្វើដំណើរកម្សាន្តជាធម្មតា។

សម្តេចបានលើកឡើងថាតើរហូតមកដល់ពេលនេះមានប្រជាជនខ្មែរណាម្នាក់បានឆ្លងជំងឺវីរុសកូរ៉ូណាហើយឫនៅ។រហូតតមកដល់ពេលនេះមានតែជនជាតិចិនម្នាក់ប៉ុណ្ណោះនៅក្នុងកម្ពុជាដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយទាល់តែព្យាបាលជាតទើបអនុញ្ញាតឱ្យចេញទៅវិញ។

សម្តេចតេជោហ៊ុនសែនបានរំលឹកអំពីរឿងរ៉ាវរបស់ប្រទេសកូរ៉េទាំងពីរកាលពីឆ្នាំ២០១៣២០១៤ដែលពេលនោះកូរ៉េខាងជើងបានស្នើឱ្យសម្តេចដកទូតនិងប្រជាជនចេញពីទីក្រុងព្យុងយ៉ាងហើយពេលនោះឪពុកម្តាយរបស់ពលករខ្មែរមានការភ័យខ្លាចនិងទាមទារឱ្យជម្លៀសពលករខ្មែរនៅកូរ៉េខាងត្បូងផង។សម្តេចបានបង្ហាញការថ្លឹងថ្លែងថាបើដឹកចេញពេលនោះតើពលករខ្មែរអាចទៅធ្វើការនៅប្រទេសកូរ៉េវិញបានទេ? ហើយបើចេញមកប្រទេសកម្ពុជានឹងបាត់ឱកាសព្រោះប្រទេសកូរ៉េខាងត្បូងនឹងមិនទទួលយកពលករខ្មែរវិញទេ។ដោយឡែកសម្រាប់រដ្ឋាភិបាលចិនក៏អាចនឹងប្រកាន់យកឥរិយាបទបែបនោះដែរ។

សម្តេចបានបញ្ជាក់ថា៖«ខ្ញុំចង់ធានាសុវត្ថិភាពឱ្យបានច្បាស់ហើយធានាថាយើងនៅរួមគេទទួលខុសត្រូវចំពោះយើង។បើតាមខ្ញុំដឹងនៅវូហានគេបានបង្កើតកម្មវិធីបង្រៀនតាមអនឡាញការរៀនតាមអនឡាញដើម្បីកុំឱ្យស្ទះទៅដល់ការរៀនសូត្ររបស់និស្សិតទាំងនិស្សិតខ្មែរនិងនិស្សិតចិនអញ្ចឹងគេយកនិស្សិតយើងដាក់ក្នុងការការពារមួយយ៉ាងខ្ពស់រួចហើយបង្រៀនតាមអនឡាញ។អញ្ចឹងប្រសិនបើយើងជម្លៀសនិស្សិតយើងចេញពីវូហានឬចេញពីប្រទេសចិនសួរថាតើគាត់អាចរៀនទាន់គេទេនេះសំណួរទី១ប៉ុន្តែធ្ងន់ជាងនេះបើយើងចាកចេញមកតើចិននឹងអនុញ្ញាតឱ្យទៅរៀនវិញទេនេះជាចំណុចដែលយើងត្រូវពិចារណាជាកញ្ចប់»

សម្តេចតេជោបានបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េនឹងអមដំណើរសម្តេចតេជោហ៊ុនសែនទៅកាន់ទីក្រុងវូហានដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ។

ការឆ្លើយតបរបស់សម្តេចហ៊ុនសែននៅពេលនេះគឺបន្ទាប់ពីលោកថ្លែងបញ្ជាក់ពីការមិនបិទជើងយន្តហោះនិងជម្លៀសពលរដ្ឋពីប្រទេសចិនដោយថាដើម្បីរក្សាសេដ្ឋកិច្ចនិងនយោបាយល្អរវាងកម្ពុជាចិន។ក្រោយពីមានការបញ្ជាក់នេះត្រូវបានអ្នកបញ្ចេញមតិក្នុងហ្វេសបុកមួយចំនួននាំគ្នារិះគន់ការសម្រចចិត្តរបស់លោក

ជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីវីរុសកូរ៉ូណាបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ក្នុងទីក្រុងវ៉ូហានក្នុងខេត្តហ៊ើប៉ីប្រទេសចិនដែលវីរុសនេះត្រូវបានអង្គការសុខភាពពិភពលោកប្រកាសដាក់ភាព​​អាសន្នកាលពីចុងសប្ដាហ៍មុនក្រោយពីវាបានសម្លាប់មនុស្ស​ជាង៣០០នាក់ ខណៈអ្នកឆ្លងកើនដល់ជិត២ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង