ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតកម្ពុជាចំនួន២៣រូប ដែលកំពុងតែត្រូវបាន ជាប់ក្នុងទីក្រុងអ៊ូហាន់ប្រទេសចិន មានសុខភាពល្អនិងសុវត្ថិភាព

64

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា យោងតាមសារព័ត៌មានHUA SHANG Daily ចុះនាថ្ងៃទី១ ខែកុម្ភៈ បានឲ្យដឹងថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន២៣រូបដែលកំពុងតែត្រូវបានជាប់ក្នុងទីក្រុងអ៊ូហាន់ប្រទេសចិន មានសុខភាពល្អនិងសុវត្ថិភាព ហើយរដ្ឋាភិបាលចិនបានផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតដល់ពួកគេទាំងអស់គ្នា ហើយអ្វីៗគ្រប់យ៉ាងគឺមានសភាពធម្មតាទាំងអស់ សូមសមាជិកគ្រួសាររបស់ពួកគាត់កុំមានការព្រួយបារម្ភ។

ប្រភពដដែល បានបន្តថា ដូចឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ភាគីចិននឹងបន្ដធានាសុវត្ថិភាព និងសុខភាពជូនដល់បងប្អូនកម្ពុជាដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន ហើយនិងផ្ដល់រាល់ការជួយដ៏ចាំបាច់ជូនដល់ពួកគេទាំងអស់គ្នា៕ ដោយ៖កូឡាប

យយយ

អត្ថបទដែលជាប់ទាក់ទង