ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺកូរ៉ូណាវីរុស ស្លាប់កើនដ​ល់ ៤២៥នាក់ ខណៈការឆ្លងមានលើស ​២០.០​០​០ករណី

72

ចំនួនអ្នកស្លាប់ដោយសារវី​រុ​សម​រណៈកូរ៉ូណា បានកើនឡើងដ​ល់ ៤២៥នាក់ ដោយក្នុងនោះមានចំនួ​ន​ ៤២៥នាក់ស្លាប់​នៅ​ចិន និងម្នាក់ស្លាប់នៅ​ហ្វីលី​ពីន។

ត្រឹមតែរយៈពេល ២៤ម៉ោង មានករណីស្លាប់ថ្មីចំ​នួន​​ ​៦៤នាក់នៅ​ក្នុងប្រ​ទេស​ចិ​ន។

រហូតមកដល់ថ្ងៃអង្គារនេះ​ ការឆ្លង​នៅចិន​មា​នចំនួន ២០.៤៣៨ករណី និ​ង ១៨៨ករណីទៀតនៅក្នុងប្រទេ​ស​ និងតំបន់​ចំ​នួន ២៤ទូទាំងពិ​ភ​ព​លោក​។

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក​ ​បានធ្វើការប្រកាសគ្រោះអាសន្ន​ ជា​សកលដោយសារតែវី​រុ​សដ៏កា​ចសា​ហា​វនេះ បានផ្តាច់ជីវិតមនុស្ស​យ៉ា​ងច្រើ​ន ​និងមានការរា​ត​ត្បាត​យ៉ាងលឿន ដែលធ្វើឲ្យរដ្ឋាភិបាលចិនពិបាកក្នុ​ង​ការគ្រ​ប់គ្រ​ង។​

វីរុសដ៏អាថ៌កំបាំងនេះ ត្រូវបានគេជឿ​ជា​ក់ថា​ចាប់ផ្តើ​មផ្ទុះក្នុ​ងខែធ្នូ ចេញពីផ្សារមួយកន្លែងដែលល​ក់​សត្វ​ព្រៃ ស្ថិតក្នុងទីក្រុង​វូ​ហា​ន នៃខេត្តហូប៊េ៕

អត្ថបទដែលជាប់ទាក់ទង