វីរុសកូរ៉ូណា ស្លាប់កើនដល់ជិត ៥០០នាក់ , អ្នកឆ្លងមានលើស ២៤.០០០នាក់
ចំនួនអ្នកស្លាប់ដោយសារវីរុសមរណៈកូរ៉ូណា បានកើនឡើងដល់ ៤៩២នាក់ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកឆ្លងសរុបទូទាំងពិភពលោក មានចំនួន ២៤.៥៣៤ករណី។
ត្រឹមតែរយៈពេល ២៤ម៉ោង មានករណីស្លាប់ថ្មីចំនួន ៦៥នាក់នៅក្នុងប្រទេសចិន។
ចំណែកអ្នកដែលបានជាសះស្បើយមានចំនួន ៩០២នាក់។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានធ្វើការប្រកាសគ្រោះអាសន្នជាសកល ដោយសារតែវីរុសដ៏កាចសាហាវនេះ បានផ្តាច់ជីវិតមនុស្សយ៉ាងច្រើន និងមានការរាតត្បាតយ៉ាងលឿន ដែលធ្វើឲ្យរដ្ឋាភិបាលចិនពិបាកក្នុងការគ្រប់គ្រង។
វីរុសដ៏អាថ៌កំបាំងនេះ ត្រូវបានគេជឿជាក់ថាចាប់ផ្តើមផ្ទុះក្នុងខែធ្នូ ចេញពីផ្សារមួយកន្លែងដែលលក់សត្វព្រៃ ស្ថិតក្នុងទីក្រុងវូហាន នៃខេត្តហូប៊េ៕