ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយព្រឹកកម្លាំងប្រជាការពារ ខណ្ឌបឹងកេងកង ចុះធ្វើសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន៣កន្លែង

49

ភ្នំពេញ៖លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង បានអោយដឹងថា នៅព្រឹកថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០នេះកំលាំងប្រជាការពារខណ្ឌបឹងកេងកងបានចេញរៀបចំ
សណ្តាប់ធ្នាប់និងធ្វើអនាម័យនៅក្នុងមូលដ្ឋានមានដូចជាៈ
១/នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៥ខែកុម្ភះនេះ កំលាំងយើងបានចុះរៀបចំ សណ្តាប់ធ្នាប់នៅលើបណ្តោយផ្លូវមុនីរ៉េត(២១៧) បានស្អាតល្អ តែរថយន្ត សុិន ទ្រី មានការយឺតយ៉ាវក្នុងការប្រមូលសំរាមយកចេញផងដែរ។
២/កំលាំងប្រជាការពារខណ្ឌបានចុះរៀបចំនិងធ្វើអនាម័យ នៅ មុខពេទ្យ ខ្មែរ+សូវៀត នៅវេលា
ម៉ោង៦:ព្រឹកហើយកំលាំងប្រជាការពារខណ្ឌបានដាក់ប្រចាំការ នៅទីនោះផងដែរ។រថយន្ត សុិន ទ្រី បាននិងកំពង់ប្រមូលសំរាមយកចេញអស់ផងដែរនិងទី
៣/នៅវេលាម៉ោង៨ព្រឹកថ្ងៃខែដដែលនេះ កម្លាំងប្រជាការពារខណ្ឌបាន ដាក់គោលដៅ អូរឡាំពិក ផ្លូវ១៩៩ កែង ២៨៦ដោយ កំលាំងយើងបានឈរជើងនៅទីនេះដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអោយបានស្អាតល្អផងដែរ។
លោកប្រធានប្រជាការពារខណ្ឌបឹងកេងកងបាន អោយដឹងទៀតថាដោយទទួលបាននូវប្រសាសន៍របស់លោក ធឹម សំអាន អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង បានឲ្យកំលាំងប្រជាការពារខណ្ឌចុះប្រចាំការនៅកន្លែងដាំស្ទ័រស្តុបសំរាមកាលពីមុនទាំង២កន្លែងមាន: របងពេទ្យ ខ្មែរ+សូវៀត និង របងវិទ្យាល័យ
ព្រះយុគន្ធ២៤/២៤ក្រែងលរមានបងប្អូនយកសំរាម មកបោះចោលនៅទីនោះបន្តទៀតគិតមកដល់ពេលនេះមិនមានអ្នក់ណាយកសំរាមមកបោះចោលដូច មុនទេ។
ហើយនៅព្រឹកថ្ងៃដដែលនេះនៅលើបណ្តោយផ្លូវមួយចំនួនដូចជាៈ
មហាវិថីព្រះមុនីវង្ស,មហាវិថីព្រះសីហនុ,មហាវិថីព្រះនរោត្តម និងបណ្ដាផ្លូវផ្សេងៗឯទៀត នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមិនមានសំរាមកក់ស្ទះគួរឲ្យយកត់ស្គាល់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង