ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវិល្លាមលើកឡើងបញ្ហាផ្លូវថ្នល់ បញ្ហាមន្ត្រីទៅកាន់ រដ្ឋមន្ត្រីក្រសួងសាធាណការ

92

ភ្នំពេញនៅថ្ងៃទីខែកុម្ភៈឆ្នាំ២០២០នេះមានកិច្ចប្រជុំពិសេសមួយដែលប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូនបានចូលមកបំភ្លឺនិងធ្វេីបទបង្ហាញនានាក្រោមក្របខ័ណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី

ខ្លឹមសារនៃការសួរពីលោកសុខសុវណ្ណវឌ្ឍនាសាប៊ុងនិងចម្លេីយខ្លះៗមានដូចតទៅ

សំណួរបញ្ហាធ្វេីផ្លូវរួចបានដាក់លូធ្វេីលូរួចបានដាក់ផ្លូវដែលជាកត្តាសំខាន់ដែលពលរដ្ឋរិះគន់

លោករដ្ឋមន្ត្រីបានបំភ្លឺថាមកពីរដ្ឋអត់ថវិការអត់គ្រប់ការធ្វេីលូនិងធ្វេីផ្លូវទេីបធ្វេីផ្លូវសិនចាំធ្វេីលូតាមក្រោយតែឥលូវកំពុងដោះស្រាយនិងមានការវិវត្តន៍ល្អហេីយ។

សំណួរលេីបញ្ហាក្រុមហ៊ុនឡានធំឡានធំដែលដឹកលេីសទម្ងន់បំផ្លាញផ្លូវដោយសារពួកជញ្ជីងពុករលួយដែលរឿយៗក្រុមហ៊ុនចំនួនតិចឡានច្រេីនដឹកលេីសទម្ងន់ដេីម្បីផលប្រយោជន៍បុគ្គលបក្សពួកតែបំផ្លាញផលប្រយោជន៍សាធារណៈទាំងមូលខណៈដែលតម្លៃអាជ្ញាប័ណ្ណដែលរដ្ឋផ្ដលឲ្យបានចំណូលតែ២០លានរៀលតែខាតរាប់រយលានដុល្លារ។

លោករដ្ឋមន្ត្រីបានទទួលស្គាល់និងបង្ហាញឆន្ទៈចាប់ឲ្យអស់ពួកបំពានដកតំណែងឲ្យអស់អ្នកថ្លឹងដែលទទួលសំណូកនិងបង្កេីតជញ្ជីងឆ្លាតវៃបន្ថែមដេីម្បីដោះស្រាយឲ្យទាន់ពេលវេលា។

សំណួរបញ្ហាផ្លូវសំបុកមាន់ដែលបញ្ហាទាំងនោះភាគច្រេីនរដ្ឋបាលថ្នាក់ក្រោមជាតិអសកម្មក្នុងការដោះស្រាយជួសជុលថែទាំខណៈដែលខ្លួនទទួលប្រតិភូកម្មក្នុងការដោះស្រាយ។

លោករដ្ឋមន្ត្រីបានបំភ្លឺថាលោកទទួលស្គាល់ថាបញ្ហាផ្លូវមួយចំនួនគេចោទមកតែក្រសួងតែបញ្ហាខ្លះវាជាសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិដែលរដ្ឋមន្ត្រីក៏បានទទួលស្គាល់និងធានាដោះស្រាយតាមរយៈroad care app

សំណួរបញ្ហាយានដ្ឋានយានយន្តដែលខុសច្បាប់និងគ្មានអាជ្ញាប័ណ្ណម្ដេចនៅតែបេីករកស៊ីបាន?

លោករដ្ឋមន្ត្រីបានបំភ្លឺថាលោកទទួលស្គាល់និងជម្រុញបន្ថែមទៅមន្ត្រីអនុវត្តន៍ច្បាប់ឲ្យចាត់ការ។

យោបល់របស់លោកវិល្លាមចំពោះការប្រមូលទិន្នន័យអ្នកបេីកបរមកដាក់QR code ដែលក្រសួងអោយអ្នកបេីកបរមិនបាច់មានឯកសារតែវាខុសនឹងអនុក្រឹត្យលេខ៨៥អនក្របកស្ដីពីការពិន័យលេីល្មេីសច្បាប់ចរាចរណ៍មាត្រា៦ប្រការដែលជាហេតុនាំឲ្យមន្ត្រីនគបាលបានលេសផាកលេីអ្នកបេីកបរដូចនេះខ្ញុំស្នេីអោយវិសោធនកម្មច្បាប់ឈប់អោយអ្នកបេីកទាំងអស់យកក្រដាសតាមខ្លួនទៀត។

លោករដ្ឋមន្ត្រីបានទទួលយកចំណុចនេះនឹងធានាថានឹងស្នេីរកែច្បាប់នេះឆាប់ៗ

ដោយឡែកចំពោះបញ្ហាធ្វេីផ្លូវមុខខូចផ្លូវក្រោយធ្វេីក្រោយខូចមុខធ្វេីផ្លូវជាប់រហូតជាដេីមក្រោយការដេញដោលលោករដ្ឋមន្ត្រីបង្ហាញពីកង្វល់នឹងសុំពេលបន្ថែមដេីម្បីដោះស្រាយជាបន្តបន្ទាប់៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង