ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌច្បារអំពៅនាំយក អំណោយផ្តល់ដល់ កម្មករដែលរងរបួសដោយអគ្គិភ័យ

53


ភ្នំពេញះលោកចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោក
លោកស្រីអភិបាលរងខណ្ឌនិងលោកនាយករដ្ឋបាលសាលាខណ្ឌ បាននាំយកអំណោយផ្តល់ដល់កម្មករចំនួន៣នាក់ដែលរងគ្រោះដោយអគ្គិភ័យនៅស្ថានីយ៍ចាក់ប្រេងតេលាស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១សង្កាត់និរោធកាលពីយប់ថ្ងៃទី៤ខែកុម្ភះនេះ។
យោងតាមប្រភពពីលោកញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅបាន ប្រាប់កម្ពុជាថ្មីថានៅព្រឹកថ្ងៃទី៥ខែកុម្ភះនេះលោកចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅបាន ដឹកនាំមន្ត្រីសាលាខណ្ឌចុះទៅសាកសួរសុខទុក្ខដល់ប្អូនៗកម្មករចំនួន៣នាក់ដែលរងរបួសដោយសារហេតុការណ៍ អគ្គិភ័យកើតឡើងក្នុងស្ថានីយ៍ចាក់ប្រេងតេលា។
ក្នុងឱកាសចុះសាកសួរសុខទុក្ខដល់ប្អូនៗកម្មករនៅមន្ទីរពេទ្យកាល់ម៉ែតលោកចេង មុនីរ៉ា ក៏បានសំដែងនូវក្តីរន្ធត់និងអាណិតអាសូរដល់ប្អូនៗហើយក្នុងនោះលោកអភិបាលខណ្ឌក៏បាន នាំយកផ្លែឈើ ភេសជ្ជះនិងថវិកាផ្តល់ដល់ប្អូនៗទាំង៣នាក់ឲ្យឆាប់ជាសះស្បើយពីជំងឺរលាគភ្លើងនេះ។
លោកនាយករដ្ឋបាលសាលាខណ្ឌបានបញ្ជាក់ទៀតថា កម្មករទាំង៣ដែលរងរបួសនោះគឺទី១ឈ្មោះស្រួច ញៀនភេទប្រុសអាយុ១៨ឆ្នាំជាកម្មករលាងឡាន។ទី២ឈ្មោះកួង បូរ៉ា ភេទប្រុសអាយុ១៧ឆ្នាំជា កម្មករលាងឡាននិងទី៣ឈ្មោះស៊ន សុីថា ភេទប្រុសអាយុ៣៨ឆ្នាំជាបុគ្គលិកលក់ហ្គាសក្នុងស្ថានីយ៍ចាក់ប្រេងនៅចំណុចកើត។
នេះគឺជាទឹកចិត្តសប្បុរសធម៌របស់លោកអភិបាលខណ្ឌច្បារអំពៅ ដែលតែងធ្វើឡើងរាល់ពេលដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅជួបទុក្ខលំបាកក្នុងជីវភាពឫគ្រោះថ្នាក់ផ្សេងៗ។ ទឹកចិត្តសប្បុរសធម៌នេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋលោកពេញចិត្តនិងគំាទ្ររាល់សកម្មភាពមនុស្សធម៌ដែលលោកតែងធ្វើឡើងជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការដោយគ្មានរើសអើងទៀតផង៕

អត្ថបទដែលជាប់ទាក់ទង