ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះ ០១ខ្នង និងសម្ភារមួយចំនួន

42

ស្រុកកំពង់សៀម: នៅព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក មាន ករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ ១កើតឡើង នៅ ចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ ងួន សុខហេង អាយុ ៥៤ឆ្នាំ (ប្តី) និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់ អាយុ ៤៧ឆ្នាំ អ្នកទាំង ០២ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីបានទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញពន្លត់អគ្គីភ័យខេត្ត សហការជាមួយស្រុកកំពង់សៀម និងស្ទឹងត្រង់ ដឹកនាំដោយលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ដើម្បីបញ្ជាដឹកនាំចុះពន្លត់ភ្លើងឲ្យរលត់អស់ ដោយប្រើប្រាស់រថយន្តចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន

ករណីនេះបណ្ដាលឱ្យបាត់បង់ និងខូចខាតសម្ភារមានដូចជា: ផ្ទះ ០១ខ្នង មានទំហំ ៧x១៥ ម៉ែត្រ , បាត់បង់ ប្រាក់ដុល្លារចំនួន ១៦ ០០០ដុល្លា (មួយម៉ឺនប្រាំមួយពាន់ ដុល្លារ), មាសចំនួន ១តំឡឹង ៣ជី , សម្ភារ និង ឯកសារមួយចំនួនទៀត ព្រមទាំងចំបើង ប្រជាពលរដ្ឋក្បែលនោះ ១ពំនូកផងដែរ ។

មូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។

សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះករណីអគ្គិភ័យ ដែលកើតឡើងជាយថាហេតុដោយសារ ភ្លើងទាន ធូប កន្ទុយបារី ភ្លើងហ្គាស និងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង