ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិឡាវចំនួនពីរនាក់ និងបានដកហូតថ្នំាញៀន ៣៨២គ្រាប់

68

ស្ទឹងត្រែង៖នៅថ្ងទី០៤ខែកុម្ភៈឆ្នាំ២០២០កម្លាំងជំនាញគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកសៀមប៉ាងនិងប៉ុស្តិ៍រដ្ឋបាលឃុំសេកុងព្រែកមាសស្រែសំបូរបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់បានមួយករណីនៅភូមិណាអូងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យពីមុនជាទឹកដីស្ថិតនៅក្នុងឃុំស្រែសំបូរស្រុកសៀមប៉ាង។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនជាតិឡាវចំនួនពីរនាក់និងបានដកហូតវត្ថុតាង(ថ្នំាញៀនមេតំហ្វេតាមីនWY) ពីរកញ្ចប់តូចស្មើនិង៣៨២គ្រាប់តាមវិធានញុះញង់ដោយមានការសម្របសម្រួលពីលោកគឹមហុងសានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនិងលោកឧត្តមសេនីយ៍ត្រីនូហួរស្នងការរងនិងជាស្នងការស្តីទីទាំងជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមកុំប៉ះពាល់ប្រើប្រាស់ចែកចាយជួញដូរគ្រឿងញៀន!! គ្រឿងញៀនបំផ្លាញអ្នកនិងគ្រួសារអ្នកព្រមទាំងសង្គមជាតិ! សូមកុំចង់សាកជាមួយគ្រឿងញៀននឹងចៀសឲ្យឆ្ងាយអំពីគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង