ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល សាងសង់ប្រមាណ ជិត៨៥ភាគរយហើយ

74


ភ្នំពេញ៖ថ្មីៗនេះ លោក ហែម គីរី អគ្គលេខាធិការ និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក បានចុះត្រួតពិនិត្យអាងហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្រោយពីការកែសម្រួលបច្ចេកទេសម្តង់ទៀត ដែលពេលនេះសាងសង់ បានប្រមាណជិត៨៥ភាគរយ ហើយតាមការ គ្រោងទុកអាងនេះ នឹងបញ្ចប់នៅចុងខែកុម្ភៈនេះ។
លោក ហែម គីរីបានប្រាប់ឲ្យដឹងថា អាងហែលទឹកនេះទៅតាមស្តង់ដារបច្ចេកទេស ដែលមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រតាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអាងនេះអាចរៀបចំធ្វើការប្រកួតជាលក្ខណៈអន្តរជាតិខ្នាតតូច និងសម្រាប់ការហ្វឹកហាត់ផង ចំពោះកីឡាករ-កីឡាការិនីហែលទឹក ស្រុកកោះធំ ខេត្តកណ្តាលក្នុងការត្រៀមការប្រកួតកីឡាជាតិ លើកទី៣ប្រព្រឹត្តិចាប់ថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០។
លោកបានបន្តថា អាងហែលទឹកនេះមានបន្ទប់ទឹក សម្រាប់កីឡាករ-កីឡាការិនីហែលទឹក ប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និងទីលានអង្គុយទស្សនា ដែលមានដំបូលការប្រកួត។
អាងហែលទឹកនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មីឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់ សរុបប្រមាណ៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹក អាចហ្វឹកហាត់កីឡា ដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោង ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង