ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នី សុភី និង ចាន់ សំអាត ទទួលអ្នកចំណូលថ្មីថៃ

73


ភ្មំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាចំនួន២រូប នឹងទទួលភ្ញៀវចំណូលថ្មីថៃ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃច័ន្ទទី៨កុម្ភៈនេះ ។
ចាន់ សំអាតក្លិបអប់រំកាយ ស្រុកអន្លង់វែង ដែលត្រូវគេដាក់ងារឲ្យថា អ្នកលេងលើកំពូលភ្នំដងរែកនោះ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជា
មួយអ្នកប្រដាល់ថៃចំណូលថ្មីប្រាប់ ស៊ឹក(Brap Soek) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ តែបើតាមការឲ្យដឹងពី លោកថៃ អ៊ូដែលជាអ្នក
នាំអ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា ប្រាប់ ស៊ឹក ស៊ឹកជាអ្នកប្រដាល់មួយរូប ដែលខ្លាំងនៅក្នុងប្រទេសថៃ ។រីឯ
អ្នកប្រដាល់កម្ពុជា ចាន់ សំអាតវិញ ក៏ជាអ្នកខ្លាំងមួយរូបដែរ ។
គេធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ជាច្រើន នៅតាមស្ថានីយ៍ទូរទស្សន៍នានា ក្នុងស្រុក ។មិនតែប៉ុណ្ណោះ គេក៏ជាអ្នក
លេងក្បាច់គុនចម្រុះ (Mixed Maetial Art) មួយរូបដែលធ្លាប់ឆ្លងដែន ទៅប្រកួតនៅក្រៅប្រទេសទៀតផង ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៦ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃ ប្រាប់ ស៊ឹកវិញនោះ គេមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។ជំនួបនេះមិនដឹងថា នរណាជាអ្នកមាន
សមត្ថភាពដណ្ដើមជ័យជំនះនោះទេ ?
ចំពោះនី សុភីក្លិបសាលវ័ន្ដកីឡាវិញ គេត្រូវទទួលភ្ញៀវថៃដែរ គឺអ្នកប្រដាល់កា ឃុនស៊ឹក(Ka Khun Soek) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
កា ឃុនស៊ឹកទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ មឹនដឹងថាខ្លាំងែខ្សោយ ហើយមានរបៀបវ៉ៃយ៉ាងណានោះឡើយ ។ចំពញនី សុភីជាជើងខ្លាំង ដែលល្អទាំងជង្គង់ កែង និងកណ្ដាប់ដៃ មិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះ ជួនកាលប្រកួតចាញ់គេឡាំប៉ា មិនចុះពីសង្វៀនក៏មានដែរ ។
សុភីមានប្រវត្តិប្រកួតចំនួន១៧៥ដង ឈ្នះ១៣៣ដង ចាញ់៣០ដង និងស្មើពិន្ទុ១២ដង ។ចំពោះអ្នកប្រដាល់ថៃកា ឃុន ឃុនស៊ឹកវិញ គេមានប្រវត្តិប្រកួតចំនួន១៥៥ដង ឈ្នះ១១១ដង ចាញ់៣៣ដងនិងស្មើពិន្ទុ១១ដង ។នរណានឹងឈ្នះក្នុងការប្រកួតនេះ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ម៉ាំង សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរ ប្រកួតជាមួយសយ សុខក្លិបពន្លឺវិបុលដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ថន ភឿតក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយអ្នកប្រដាល់សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ
២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ខ្លាចាស់ ហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងចាស់ដូចគ្នា គឺទេស សំខាន់មកពីក្លិបកងពលតូចលេខ៧០ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ អតីតកាលរបស់គេអស្ចារ្យណាស់ តែពេលនេះគេបានក្លាយជា អ្នកប្រដាល់ដែលមានក្បាលពោះទៅ
ហើយ ។ទោះជាយ៉ាងណាក៏គេជឿថាហ៊ា ចាន់ថនមានឱកាស ឈ្នះច្រើនជាងហើយ ៕

អត្ថបទដែលជាប់ទាក់ទង