ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺ ដែលបង្កឡើងដោយការប្រើប្រាសផលិតផលថ្នាំជក់

71
ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍និងអង្គការសុខភាពបានរកឃើញ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាសផលិតផលថ្នាំជក់ ដូចជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរាំរ៉ៃ ជំងឺមហារីកសួតទងសួតនិងបំពង់ខ្យល់។ល។
  នេះបើយោងតាមសេចក្តីជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ កុម្ភះ២០២០ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ៖ អង្គការកម្មវិធីអភិវឌ្ឍន៍និងអង្គការសុខភាពបានរកឃើញប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាសផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗមានអ្នកស្លាប់លើសពី៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែខាងក្រោម ជំងឺត្បៀតទងសួតរាំរ៉ៃ ជំងឺមហារីកសួតទងសួតនិងបំពង់ខ្យល់។ល។
    ជាងនេះទៅទៀតការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលអោយខាតបង់ថវិកា៦៤៩លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុក
(GDP) របស់កម្ពុជា។ ក្នុងនោះ៥៨៥លានដុល្លារ
បណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច (មរណភាពមុនអាយុកំណត់ផលិតភាពការងារថយចុះសម្រាកជក់បារីអវត្តមានពីការងារ។ល។)និង៦៥លានដុល្លារអាមេរិកលើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី។
  សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានមានប្រសាសន៍ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកកាលពីពេលថ្មីនេះថា “កម្ពុជាមានមហិច្ចតាប្រែក្លាយជាជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥។
   បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា
ក្រុមហ៊ុនថ្នាំជក់មួយចំនួនកំពុងផ្សព្វផ្សាយលក់
បារីក្នុងទំហំទ្រង់ទ្រាយធំក្នុងគោលបំណងអូសទាញអ្នកលក់បារីទូទាំងប្រទេសអោយចូលរួមក្នុងកមម្មវិធីប្រកួតប្រជែងដាក់តាំងបារីដើម្បីបានទទួលរង្វាន់ពីក្រុមហ៊ុន។ សកម្មភាពនេះបានបង្ហាញនូវចេតនារបស់ក្រុមហ៊ុនដែលត្រឹមតែប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេថែមទាំងបានអូសទាញអ្នកលក់បារីឱ្យរួមចំណែកប្រព្រឹត្តល្មើសដូចខ្លួនដែរ។
   រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ក្រុុមហ៊ុនថ្នាំជក់ទាំងអស់អោយបញ្ចប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសកម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារីដែលល្មើសទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញអោយអស់នូវសម្ភារផ្សាយពាណិជ្ជកម្មបារី ដែលបានផ្សព្វផ្សាយកន្លងមករួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅក្នុងវេបសាយរបស់ក្រុមហ៊ុននិងតាមបណ្តាញព័ត៌មានសង្គម។ទន្ទឹមនេះរដ្ឋបាលរាជធានី
នឹងសហការជាមួយក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយ
ណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
អត្ថបទដែលជាប់ទាក់ទង