ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរុសអាកូរ៉ូណាឆ្លងប្រតិភូអ្នកមកប្រជុំនៅ សាំងហ្គាពួរថ្មីៗនេះ

62


WHO investigates Singapore conference linked to coronavirus spread

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៦កុម្ភះនេះថាអង្គការសុខភាពពិភពលោកWHOបានថ្លែងការណ៍នៅថ្ងៃព្រហស្បត្តិ៍នេះថា បានបង្កើតក្រុមការងារស៊ើបអង្កេតមួយដោយរួមជាមួយរដ្ឋាភិបាលគ្រប់ប្រទេស ដែលបានបញ្ជូនមន្រ្តីខ្លួនមកចូលរួមកិច្ចប្រជុំពាណិជ្ជកម្មអន្តរជាតិមួយ នៅសណ្ឋាគារGrand Hyatt នៅSingaporeកាលពីថ្ងៃ២០ដល់២២មករាកន្លងមក បន្ទាប់ពីឥឡូវនេះទើបរកឃើញអ្នកចូលរួមប្រជុំយ៉ាងតិចចំនួន៣នាក់បានកើតជំងឹឆ្លងដោយវីរុសកូរ៉ូណានេះ ក្នុងចំណោមអ្នកចូលរួម១០៩នាក់។
អ្នកចូលរួមទាំងបីនាក់ដែលទើបដឹងថាខ្លួនបានឆ្លងនេះមានម្នាក់អាយុ៤១ឆ្នាំមកពីប្រទេសម៉ាឡេស៊ី និង២នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូង។
ចំណែកម្ចាស់ផ្ទះសាំងហ្គាពួរក៏ទើបរកឃើញដែរថាក្នុងចំណោមអ្នកចូលរួមរបស់ខ្លួន១៥នាក់ឥឡូវចេញរោគសញ្ញាថាមាន៤នាក់។
កិច្ចប្រជុំនោះក៏មានប្រតិភូមកពីចិនដែរ។សាំងហ្គាពួរចូលចិត្តហូបបាយរួមតុជាមួយម៉ាឡេស៊ី។ សួរថាតើមានប្រតិភូទៅពីកម្ពុជាទេ? មិនទាន់មានពត៌មាន!

អត្ថបទដែលជាប់ទាក់ទង