ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Xi Jinping មានប្រសាសន៍ថា មានតែក្នុងកាលៈទេសៈ នៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ

44

 

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី៥ ខែកុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចការងារក្នុងប្រទេសចិន ហើយសម្តេច ក៏បានអញ្ជើញមានជំនួបជាមួយលោកXi Jinping ប្រធានាធិបតីចិន និងលោក Li Keqiang នាយករដ្ឋមន្រ្តីចិន។

លោក Xi Jinpingមានប្រសាសន៍ថា មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលនិងប្រជាជនចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណាប្រភេទថ្មី ហើយសម្តេចតេជោក៏បានមកបំពេញទស្សនកិច្ចក្នុងប្រទេសចិន ក្នុងពេលដ៏ពិសេសនេះផងដែរ នេះបានបង្ហាញពីមិត្តភាព និងជំនឿចិត្តគ្នានៃមិត្តភាពរវាងចិន និងកម្ពុជាដ៏រឹងមាំដែលមិនអាចបំបែកបាន ភាគីចិនក៏សូមវាយតម្លៃខ្ពស់ផងដែរ។ ភាគីចិននឹងមើលថែប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជា នៅក្នុងប្រទេសចិនប្រៀបដូចប្រជាពលរដ្ឋខ្លួន ដើម្បីធានាបានការរស់នៅ​ និងសុខភាពរបស់ពួកគេ។ ឯកឧត្តម Li Keqiangមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចលើកនេះរបស់សម្តេចតេជោ បានបង្ហាញពីប្រជាពលរដ្ឋកម្ពុជា ចូលរួមគាំទ្រដល់ប្រទេសចិន ក្នុងការទប់ស្កាត់គ្រប់គ្រងនឹងវីរុសកូរ៉ូណាប្រភេទថ្មី។ ភាគីចិននឹងបន្តខិតខំជាមួយភាគីកម្ពុជា ដើម្បីជំរុញអត្ថន័យនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាកាន់តែសម្បូរបែប។

សម្តេចតេជោមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចនេះ ដើម្បីបង្ហាញពីរាជរដ្ឋភិបាល និងប្រជាជនកម្ពុជា គាំទ្រពេញទំហឹងចំពោះរដ្ឋាភិបាល និងប្រជាជនចិន លើកិច្ចប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះ។ នៅពេលចិនជួបនឹងការលំបាក ប្រជាជនកម្ពុជា និងប្រជាជនចិនតស៊ូឈរជាមួយគ្នា រួមទុក្ខ និងពុះពារជាមួយគ្នា គឺជាមិត្ត“ដែកថែប”ដ៏ពិតប្រាកដ។ សូមថ្លែងអំណរគុណដល់ភាគីចិន ដែលបានយកចិត្តទុកដាក់ និងធានាដល់ការរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងស្នាក់អាស្រ័យក្នុងប្រទេសចិន។ ភាគីកម្ពុជានឹងបន្តបង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយនឹងភាគីចិន ដើម្បីជាកម្លាំងជំរុញជាមួយចិនក្នុងការកសាងគ្នាសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។

សម្តេចតេជោ ជាអ្នកដឹកនាំបរទេសទីមួយ ដែលបានបំពេញទស្សនកិច្ច ក្នុងប្រទេសចិនក្នុងអំឡុងពេល ដែលប្រទេសចិន កំពុងកើតមាននូវជំងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី នេះបានបង្ហាញពីកម្ពុជាគឺជា“មិត្តដែកថែប”នៃចិន ហើយចិននិងកម្ពុជាជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា”យ៉ាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង