ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកចូលរួមប្រជុំនៅសាំងហ្គាពួរខែមុន គេទើបរកឃើញថែមម្នាក់ទៀតឆ្លងជំងឹ?

78

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៧កុម្ភះនេះថារដ្ឋមន្រ្តីសុខាភិបាលសាំងហ្គាពួរបានប្រកាសថា នៅថ្ងៃព្រហស្បត្តិ៍ទី៦កុម្ភះនេះសាំងហ្គាពួរទើបរកឃើញអ្នកឆ្លងជំងឹវីរុសកូរ៉ូណាចំនួន២នាក់ទៀតក្នុងនោះមានម្នាក់នោះគឹបុរសអាយុ២៧ឆ្នាំ មិនដែលមានប្រវត្តិទៅលេងនៅស្រុកចិនទេ តែធ្លាប់បានចូលរួមកិច្ចប្រជុំពាណិជ្ជ​កម្មអន្តរជាតិនៅសណ្ឋាគារGrand Hyatt នៅSingaporeកាលពីថ្ងៃ​២០ដល់២២​មករាកន្លងមកនេះ។
ថ្មីៗនេះអង្គការសុខភាពពិភពលោកបានបើកស៊ើបអង្កេតករណីមានអ្នកមកចូលរួមប្រជុំនៅសាំងហ្គាពួរយ៉ាងតិចចំនួន៣នាក់បន្ទាប់មានថែម១ទៀតបានកើតជំងឹឆ្លងដោយវីរុសកូរ៉ូណានេះក្នុងចំណោមអ្នកចូលរួម១០៩នាក់។
អ្នកចូលរួមទាំង៤នាក់នោះមានម្នាក់បុរសអាយុ៤១ឆ្នាំមកពីប្រទេសម៉ាឡេស៊ី និង២នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូងនិងម្នាក់មកពីអង់គ្លេស។ឥឡូវថែមសាំងហ្គាពួរមួយទៀត។

អត្ថបទដែលជាប់ទាក់ទង