ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិតចិនស្លា​ប់ដោយ​សារ​វីរុ​ស​កូរ៉ូណា ក្រោយលោកជាមនុស្សដំបូងគេ​ដែ​លបា​នព្រមានពីការផ្ទុះវី​រុ​សម​រណៈ​នោះ

59

 

វេជ្ជបណ្ឌិតចិន ដែលជាមនុស្សដំ​បូ​ងគេ​បង្អ​ស់ដែលបានព្រមានសាធារ​ណៈ​ពីកា​រផ្ទុះវី​រុស​កូ​រ៉ូណា និងត្រូវបានអាជ្ញាធរកោះហៅ​សា​កសួ​រពីបទចែកចាយពាក្យ​ច​ចាម​អារ៉ា​ម​ បានស្លាប់ដោយសារ​វី​រុស​ដ៏​កាចសា​ហាវនេះនៅ​ព្រឹក​ថ្ងៃសុ​​ក្រនេះ។ នេះបើតាមមន្ទីរពេទ្យរបស់លោ​ក​ប្រកា​ស​។

 

លោកវេជ្ជបណ្ឌិត Li Wenl​iang ធ្វើពេទ្យឯកទេសព្យាបាល​រោ​គ​ភ្នែក នៅទីក្រុងវូហាន​ ​នៅពេលដែលគាត់ពិនិត្យ​អ្ន​កជំងឺ​ដែល​មា​នរោ​គសញ្ញា​ស្រ​ដៀងទៅ​នឹង​ជំងឺសា​រ (SARS) ដែលផ្ទុះក្នុងប្រទេស​ចិ​នកា​ល​ពី​ឆ្នាំ ២០០២-២០០៣។

 

កាលពីថ្ងៃទី ៣០ ខែធ្នូ លោកបា​ន​ផ្ញើសា​រទៅព្រមានទៅដល់អ្នក​ធ្វើ​ការ​ទាំងអ​ស់ជាមួ​យគា​ត់ពីកា​រ​ផ្ទុះវីរុ​ស​កូ​រ៉ូ​ណា ប៉ុន្តែក្រោយមក គាត់ត្រូ​វ​បាន​ប៉ូលី​សកោះហៅពីបទចែក​ចា​យពា​ក្យច​ចាមអា​រ៉ា​ម​។

ក្រោយមក គាត់ក៏បានឆ្លងវីរុស​កូ​រ៉ូណា នៅពេលដែលលោកព្យាបាល​អ្ន​កជំ​ងឺ​ម្នាក់ ហើយលោកត្រូវបាន​អ្ន​កប្រើ​ប្រាស់​អ៊ីនធឺ​ណេត​ក្នុង​ប្រទេស​ចិនចា​ត់​ទុក​ជា​វីរៈ​បុរ​ស​។​

 

មន្ទីរពេទ្យកណ្តាលវូ​ហា​ន ស្ថិតក្នុងខេត្តហូបេ​ ​កន្លែងដែលលោកវេជ្ជ​ប​ណ្ឌិត​វ័យ ៣៤ឆ្នាំខាងលើ​ធ្វើ​កា​រ ​បានប្រកាសពី​កា​រស្លា​ប់រប​ស់​គា​ត់​។

 

សូមបញ្ជាក់ថា តួលេខចុងក្រោយ​នេះ​អ្នក​ស្លាប់​ដោយសារវីរុស​កូ​រ៉ូណា ក្នុងប្រទេសចិន បានកើនឡើងដល់ចំនួ​ន​ ៦៣​៦នា​ក់ ខណៈអ្នកឆ្លងមា​ន​លើស ៣០.០០០នាក់។​ ​

 

នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង មានចំនួន ៤.៨០០នាក់កំពុងស្ថិ​ត​ក្នុងស្ថា​នភា​ព​ធ្ង​ន់ធ្ងរ៕

 

អត្ថបទដែលជាប់ទាក់ទង