ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ប្រគល់ម៉ូតូកង់បី ទំនើបៗសម្រាប់ដឹកសំរាមចំនួន៤០គ្រឿងដល់ខណ្ឌ៦ និងរដ្ឋាករស្វយ័តផ្សារធំថ្មី

117

ភ្នំពេញ ៖ ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាមបែបទំនើប ចំនួន ៤០គ្រឿង ដែលអាចបែនចាក់សំរាមបាន ដល់ខណ្ឌចំនួន៦ បន្ថែមទៀត ។
   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអោយដឹងថា ម៉ូតូដឹកសំរាមទំនើប ដែលប្រគល់ជូនខណ្ឌទាំងបួន នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន ៖ ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដើម្បីប្រមូលសំរាមក្នុងមូលដ្ឋាន ។
   បើតាមការឲ្យដឹងពីមន្ត្រី ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូន ម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាន ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ដើម្បីងាយស្រួលក្នុងការនាំយកកាក់សំណល់ទៅចាក់ ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ ៕
អត្ថបទដែលជាប់ទាក់ទង