ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទល្មើសចរាចរនៅខេត្តព្រះវិហារចាប់ មិនចេះអស់,ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបន្តឃាត់យានយន្តបាន៣៩គ្រឿង​

78

ព្រះវិហារ៖ អ្នកបើកបរ​​ល្មេីសច្បាប់ដែលបានបេីកបរលេីកំណាត់ផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ​ នៅតែបន្កកេីតមានចាប់មិនចេះអស់។

  ជាក់ស្តែងនៅ ថ្ងៃទី០៨​ កុម្ភៈ ២០២០នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ឃាត់បានយានយន្តចំនួន​ ៣៩គ្រឿង​ ដេីម្បីធ្វេីការត្រួតពិនិត្យ និងផាកពិន័យទៅតាមច្បាប់។

   លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថស នៅ
០៨​/កុម្ភៈ/២០២០នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត នៅតែបន្តធ្វើការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទក្នុងខេត្តព្រះវិហារ ដោយក្រុមការងារបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៩ គ្រឿង/នាក់ ។ ក្នុងនោះបានពិនិត្យឃើញថាត្រឹមត្រូវចំនួន ២៧គ្រឿង ដឹកខុសលក្ខណៈបច្ចេកទេស​ ចំនួន​ ០១គ្រឿង ឯកសារមិនគ្រប់គ្រាន់ ចំនួន ០៦ គ្រឿង គ្មានបណ្ណបេីកបរ​ ចំនួន​ ០១នាក់ បណ្ណបេីកបរក្លែងក្លាយ​ ចំនួន​ ០១នាក់ និងបណ្ណបើកបរខុសប្រភេទយានយន្ត ចំនួន ០៣នាក់។
   បច្ចុប្បន្នរថយន្តទាំងនេះ បានធ្វើការអប់រំ និងពិន័យតាម នីតិវិធីច្បាប់រួចរាល់។
ករណីនេះ មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្តព្រះវិហារ​ សូម​អំពាវនាវឲ្យម្ចាស់យានយន្ត​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺ​ កុំដឹកលើសទម្ងន់ កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត។
  គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋាន
សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ ហើយបើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕
អត្ថបទដែលជាប់ទាក់ទង