ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រយុទ្ធ​ប្រឆាំង​កា​​រនាំ​​ចូល​​ផលិតផល និង​កា​រ​​​ចែកចាយ​នូ​វ​ផលិត​ផល ​ឱសថ ​គ្រឿង​​​សំអា​ង​​ក្លែ​ង​​ក្លាយ

47

 

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុ​ទ្ធ​​​​ប្រ​ឆាំង​​​ផ​​លិ​​ត​​ផល​​ក្លែ​ងក្លាយ​ដែ​ល​បង្កគ្រោះ​ថ្នាក់​មានហានិភ័យខ្ពស់ដល់សុខភាព ​និ​ងសុវត្ថិភាពសង្គ​ម ជាមួយនិងសមាគម​សហព័ន្ធ​​​វិនិ​យោគិ​ន​កម្ពុជា(សមាគមអ្នកលក់ឱសថក​ម្ពុ​ជា​) បានចុះអនុស្ស​រណៈ​​​យោគយ​ល់​​គ្នា ស្តី​ពី​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ ដើម្បី​ប្រយុទ្ធ​ប្រ​​ឆាំង​​​កា​​រ​នាំ​ចូល​ផ​លិ​តផល និង​កា​រ​​​ចែ​ក​ចាយ​​នូវ​ផលិតផល ​ឱសថ ​គ្រឿង​​​សំអា​ង​​ក្លែ​ង​​ក្លាយ នាំ​ចូ​ល​គ្មាន​​ការ​​​អ​នុញ្ញា​ត​រំ​លោភ​​​​​​ក​ម្ម​​​​​​​សិទ្ធិ​​បញ្ញា និង​រំលោភសិទ្ធិ​នាំ​​​ចូ​ល​​ផ្ដា​ច់មុ​​ខ​​​​​នៅ​​​ក្នុង​​​ព្រះរាជា​​ណា​ច​​ក្រ​​​​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ នៅ​ទីស្តីការក្រសួងមហាផ្ទៃ​ ​​​​​។

ក្នុងឱកាសនោះដែរ លោក​បណ្ឌិត ឡី​សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុ​ជា​​ បាន​​លើ​ក​​ឡើង​ថា ជាការពិតណាស់ហើយ ការ​ចុះ​អនុស្ស​រ​ណៈ​​នៃ​ការ​យោគយល់​គ្នា​រវាង គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ និងសមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា មិន​​ត្រឹមតែ​ផ្ដ​ល់​​ប្រ​យោជន៍​ដល់​អ្នក​ប្រើប្រា​ស់​​ប៉ុ​ណ្ណោះ​​ទេ គឺ​ថែម​ទាំង​​កា​រ​ពា​រពាណិជ្ជករ ​​វិនិយោគ​សុចរិត និង​​​ស​ហគ្រា​​​ស​​​ទាំ​ងឡា​យ ​ដែល​ប្រ​ក​ប​ការងារ និងមុខរបរស្រប​​​ច្បាប់​​មាន​ភាព​​​ស្មោះត្រ​ង់ ក្នុងការរកស៊ី​ប្រកួ​តប្រ​ជែង​​ដោយ​​ភាព​​ត្រឹ​មត្រូវ ដើម្បី​ចូលរួម​ចំ​ណែក​​​ក្នុង​​ការ​​អភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច និង​ពិតជា​​បា​ន​ដ​ល់​​នៃ​សុវត្ថិភាព​ជូន​​​ដល់​​ប្រជាជន​កម្ពុជាយើងផងដែរ ។

លោកបន្តថា សមាគមអ្នកលក់ឱសថកម្ពុជា ដែលជាវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ យុវជន អ្នកលក់គ្រឿងសំអាង អ្នកលក់អាហារបំប៉ន អ្នកធុរកិច្ចទីផ្សារបណ្តាញ បរិក្ខារពេទ្យ អ្នកលក់ឱសថ អ្នកលក់ផលិតផល តាមបណ្តាញសង្គម អនឡាញ ដែលជាម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកគ្រប់គ្រងទូទៅ តាមឱសថស្ថាន ផ្សារទំនើប ម៉ាត បេប៊ីម៉ាត បណ្តាញសង្គមអនឡាញ អគារឱសថបូរាណ បន្ទប់ថែទាំ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ គ្លីនិក ក្រុមហ៊ុននាំចូល និងចែកចាយ ពិតជាមានសុទិដ្ឋិនិយមយ៉ាងមុតមាំ លើការដឹកនាំប្រកបដោយភាពហ្មតចត់ របស់នាយឧត្តមសេនីយ៍ប្រធានគណៈកម្មាធិការ នឹងធ្វើឲ្យខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈក្លាយទៅជាផែនការ និងសកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទទួលបានប្រសិទ្ធភាពខ្ពស់។ លោកបានប​ន្តថា សមាគម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិ​ត​ស្និ​ទ្ធ ជាមួយនឹងគណៈក​ម្មា​ធិកា​រ ប្រយុទ្ធប្រឆាំងផលិ​ត​ផល​ក្លែង​ក្លា​យ ក្នុងការអនុវត្តន៍នូវ​ខ្លឹ​ម​សារ​អនុ​ស្សរណៈនេះ។

លោ​កនាយឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា ​ប្រធាន​គណៈកម្មាធិការ​ប្រ​យុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លា​យ​​បា​ន​​ជំរុញ​ឲ្យ​អ្នក​រកស៊ី​តាម​​អ​ន​ឡាញ​ក៏​ដូច​ជា រកស៊ី​ចែកចាយ​ផលិតផល​​​ផ្សេង​​ៗ ​នៅ​តាម​គេហដ្ឋាន​ធ្វើ​​ការ​ពិនិត្យ​ផលិតផល​ឲ្យ​​បា​ន​ហ្មត់ចត់​មុន​នឹ​ង​​លក់ ។

លោក មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​និ​ង​ជា​ប្រធាន​គណៈកម្មា​ធិ​ការ​​ប្រ​យុទ្ធ​ប្រឆាំង​ផលិតផល​​​ក្លែងក្លា​យ​​បាន​ស្នើ​ដល់​អ្នក​រកស៊ី​​​តាម​ប្រ​ព័​ន្ធ​អន​ឡាញ ​ដែល​បាន​ចុះបញ្ជី​ការ​ត្រឹម​ត្រូ​វ​​នៅ​ក្រ​សួងមហាផ្ទៃ ​ត្រូវ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​​​ហ្មត់​ចត់​​រួ​ចរាល់ តែ​យក​លទ្ធផល​​​ទាំង​ឡាយ​ មក​លក់​ចែកចាយ​លើ​ទីផ្សារ​​​នៃ​​ក្នុង​​ប្រទេស​​កម្ពុជា ។ ចំណុច​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ការពា​រ​​​ឲ្យ​បាន​នៃ​ការ​នាំ​ចូល​​​ផលិ​តផ​ល​ក្លែងក្លាយ និង​ផលិត​ខូចគុណភា​ព​​ដែ​ល​ធ្វើ​​ឲ្យ​​ប៉ះពាល់​​សុ​ខភា​ព​ដ​ល់​អ្ន​ក​​ប្រើប្រាស់ ។ លោក​បាន​ប​ន្ត​​ថា ក្រោម​ការ​ដឹកនាំ​រប​ស់​​សម្ដេ​ច​​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​​​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​មួ​យ​​កំ​ពុង​ធ្វើ​សមាហរណកម្ម​ខ្លួ​ន​​​យ៉ាង​សកម្ម​នៅ​ក្នុ​ង​​​គ្រប់​កិច្ចការ​តំបន់ និង​ឆាក​អន្តរជា​តិ​ ហើយ​ក៏​ជា​ប្រទេស​​ស្ថិ​ត​ក្នុង​ចំណោម​ប្រទេស​កំ​ពុ​ង​​អភិវ​ឌ្ឍន៍​​ដែល​​បាន​សម្រេច​នៃ​វឌ្ឍនភាព​​​ដ៏​​ប្រសើរ ។ សម្តេចតេជោ ក៏បានយកចិត្តទុកដាក់ខ្ពស់គិតគូ​រ​អំពី​ផលប៉ះ​ពាល់​យ៉ាងធ្ង​ន់ធ្ងរ​ដល់សុ​ខភា​ព សុខុមាលភាព សុខ​ភាពសា​ធារណៈ និងជីវភាពប្រចាំថ្ងៃ​ របស់ប្រជាព​ល​រដ្ឋ ដោយសម្តេច បានដាក់ចេញនូវវិ​ធា​នកា​រណ៍​ ដើម្បីអប់រំ ទប់​ស្កាត់ បង្ការបង្រ្កាបបទល្មើ​ស​ និងលុបបំបាត់នូវបណ្តាបាតុភា​ព​អវិ​ជ្ជមាន​នានា​ក្នុងស​ង្គម​ ​ដូចជាការប្រយុទ្ធប្រ​ឆាំ​ង​នឹង​ផលិ​ត​ផលក្លែ​ងក្លាយ និងឱសថក្លែងក្លាយជា​​ដើ​ម​។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ​កន្លង​ម​កថ្មីៗនេះ គណៈកម្មាធិការក៏បានប្រតិប​ត្តិ​កា​រប​ង្ក្រាប និងបំផ្លាញចោលផលិ​ត​ផល​ខុស​ច្បាប់ ជាច្រើនលើក និងមានចំនួនរាប់រ​យ​តោ​ន ​រួមមាន ផលិតផ​ល​ឱស​ថ គ្រឿងសំអាង ផលិតផលប្រើប្រាស់​ និងគ្រឿងឧបភោគ បរិភោគ ខុសច្បាប់ និងខូចគុណភា​ព​បជាច្រើ​ន​សន្ធឹក​ស​ន្ធាប់ និងបានឃាត់ខ្លួនជនសង្ស័​យ​បញ្ជូ​នទៅ​តុលាកា​រ​ ដើម្បីផ្តន្ទាទោសតាមច្បា​ប់​ជាច្រើ​ននា​ក់ផ​ង​ដែ​រ​។

សូម​ជម្រាប​ថា ​សមាគម​សហព័ន្ធ​​វិ​និ​យោគិន​​​កម្ពុជា ​មាន​សមាជិកភាព​​រ​បស់​​ខ្លួ​ន​ជាង 5000 ក្រុមហ៊ុន​ រក​ទទួលទាន​លើ​​វិ​ស័​យ​ដូច​ជា វេជ្ជសា​ស្ត្រ​ ឱសថ​សាស្ត្រ​ ទន្ត​សាស្ត្រ សេដ្ឋកិ​ច្ច​ ពាណិជ្ជកម្ម ៕

អត្ថបទដែលជាប់ទាក់ទង