ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកម្ពុជា កំពុងស្រាវជ្រាវចាប់ខ្លួន ម្ចាស់ផេក ព័ត៌មានពិត ពីកម្ពុជា ដែលប​​ង្ហោះព័​ត៌មាន​ក្លែង​ក្លាយថា មេរោគកូរ៉ូ​ណាបានកំ​ពុង​រាត​ត្បាត​នៅ​កម្ពុជា និងមានមនុស្សស្លាប់ជិត 1​​0​0 នាក់

63

 

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ​នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ បានកំពុងស្រាវជ្រាវ ​P​age មួយដែលមានឈ្មោះ​ ​”ព័ត៌មានពិត ពីកម្ពុជា” ដែល​បានប​ង្ហោះព័​ត៌មាន​ក្លែង​ក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាត​នៅ​កម្ពុជា និងមានមនុស្សស្លាប់ជិត 1​0​0 នាក់ហើយ។

លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស​ប​ច្ចេ​កវិទ្យា បានមានប្រសាសន៍​ថា​ ព័ត៌មានក្លែងក្លាយដែលបាន​ប​ង្ហោះក្នុ​ង Page នោះគឺក្នុងគោលបំណ​ង​បង្កឱ្យមានភាពចលាចល​ ​ក្នុងទឹកដីព្រះរាជាណាចក្រក​ម្ពុ​ជាតែ​ប៉ុណ្ណោះ​ ហើយនាយកដ្ឋានបាននិងកំពុង​ចាត់វិធានការស្រាវ​ជ្រា​វ​អំ​ពី​ Page នេះដើម្បីកសាងសំ​ណុំ​រឿងបញ្ជូនទៅតុលាកា​រ​។

ចំណែកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ​បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំបាទស្នងការនគ​រ​បាលខេត្ត​ព្រះ​សីហនុ សូមធ្វើការបដិ​សេ​ដ​ និងច្រានចោលទាំងស្រុងនូ​វ​ព័ត៌​មាន​មិនពិត ដែលបង្ហោះថា មានមនុស្សស្លាប់ដោយសារឆ្លងជំងឺរលាកសួតនៅខេត្តព្រះសី​ហ​នុ។​
សមត្ថកិច្ចយើង​ខ្ញុំ កំពុងសហការ ​ជាមួយនាយកដ្ឋានជំនាញ​ដើ​ម្បី ស្រាវជ្រាវរកអ្នកបំប៉ោង​ ​ព័ត៌​មាន​នេះ អនុវត្ត​តាម​ផ្លូវ​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង