ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម ចូលរួមគោរទង់ជាតិនៅសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន​ សែនកំពង់ចាម​

125
ភ្នំពេញ៖ លោក​  គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៥ខែកក្កដានេះ​ បាន អញ្ជើញចូលរួមគោរទង់ជាតិនៅសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន​ សែនកំពង់ចាម​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ និងជួបសំណេះសំណាលជាលោកគ្រូ-អ្នកគ្រូ​ និងសិស្សានុសិស្សទូទាំងសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន​ សែនកំពង់ចាម​ ដោយបានផ្សព្វផ្សាយបញ្ហាចំនួន២គឺលើបញ្ហាគ្រឿងញៀន​ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ដើម្បីបញ្ជៀសនិងកាត់បន្ថយអត្រាអ្នកស្លាប់ផងដែរ។
   ឆ្លៀតក្នុងឱកាស​នោះដែរ​ លោក​  គួច​ ចំរើន​ បានលើកឡើងថា​ លោកគ្រូ-អ្នកគ្រូ​គឺជាអ្នកមានគុណរបស់យើងទី២បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អ​ៗ​ ការអប់រំ​ ចំណេះវិជ្ជា​ ស្មារតី​ ដោយមិនគិតចង់អ្វីតបស្នងមកវិញ​ ពោលគឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម​ ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។ ដូច្នោះក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ​ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ​ចេះពាក់ខ្សែក្រវ៉ាត់​ កុំប្រើប្រាស់គ្រឿងញៀន​ កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់តាមដងផ្លូវ​ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។
   ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។
  លោកបន្តថា យុវជនគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
   លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​បានស្នើដល់លោកគ្រូ-អ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានតាមមូលដ្ឋាន​ និងធ្វើការលើកឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់​នៅសាលាបឋមសិក្សាអនុវត្តន៍-វិទ្យាល័យហ៊ុន​ សែនកំពង់ចាម​ ក្រុងកំពង់ចាម​ លោកបានជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕
អត្ថបទដែលជាប់ទាក់ទង