ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីត្រៀមតភ្ជាប់ផ្លូវដែកកម្ពុជា ជាមួយប្រទេសថៃ និងជំរុញការអនុវត្ត ដោះស្រាយផលប៉ះពាល់

91

 

ប៉ោយប៉ែត៖ នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយ ដោះស្រាយផលប៉ះពាល់ និងត្រៀមរៀបចំការតភ្ជាប់ផ្លូវរថដែកកម្ពុជា ជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។

គួររំលឹកឡើងថា៖ ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង