ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបង្រ្កាបល្បែងស៊ីសង បើកល្បែង ភ្នាល់បាល់តាមអនឡាញ

60

ភ្នំពេញ៖

ថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៣:៥០នាទីរសៀលដោយមានការបញ្ជាពីលោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ  គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោកហ៊តគឹមនីអភិបាលរងខណ្ឌបានចុះបង្រ្កាបល្បែងស៊ីសងនៅផ្ទះលេខ១១១ផ្លូវ៣៥១ភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅ  ពិនិត្យជាក់ស្តែងឃើញមានការបើកលេងល្បែងភ្នាល់បាល់តាមអនឡាញដោយមានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសម្រេចឃាត់ខ្លួនមនុស្សចំនួន៧នាក់(ស្រីគ្មាន)ដកហូតម៉ូតូ១០គ្រឿងកុំព្យូរទ័រចំនួន១៦គ្រឿងទូរទស្សន៍ចំនួន៥គ្រឿងតុកៅអីចំនួន១០និងកង្ហា3 គ្រឿងចំពោះសម្ភារៈខាងលើបានយកមករក្សាទុកនៅសាលាខណ្ឌបណ្តោះអាសន្នដោយឡែកមនុស្សចំនួន៧នាក់និងម៉ូតូ១០គ្រឿងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី៕

   

អត្ថបទដែលជាប់ទាក់ទង