ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់ដោយ​សា​រវី​រុស​កូរ៉ូណា នៅចិនជាង​ ​៩០០​នាក់ 

90

 

ចំនួនអ្នកស្លាប់ដោយសារវី​រុ​សកូ​រ៉ូណា​ថ្មី​ នៅក្នុងប្រទេស​ចិន បានកើនដ​ល់​ចំនួន ៩១០នាក់ ដែលតួលេខនេះលើសចំនួនអ្ន​ក​ស្លាប់​ ដោយសារការផ្ទុះជំ​ងឺ​សា​រ (SARS) នៅចិន និងហុងកុងកាលពី​ជិ​ត ២០ឆ្នាំមុន។​

 

ក្នុងរយៈពេល ២៤ម៉ោ​ង​ មានអ្នកស្លាប់ថ្មី​ចំ​នួន ៩១នាក់។ នេះជាការបញ្ជាក់របស់​គ​ណៈកម្ម​ការ​សុ​​ខភា​ព​ចិ​ន។​

 

តួលេខនេះ បានកើនឡើងយ៉ា​លឿ​ន ហើយវាបានលើសតួលេ​ខ​អ្នក​ស្លាប់ ដោយសារជំងឺសារដែលមា​ន​ផ្តាច់ជី​វិត​មនុស្ស​ត្រឹ​ម ​៦៥០នាក់ ក្នុងឆ្នាំ ២០០២ និង ២០០៣។

 

មានករណីឆ្លងថ្មី​ចំ​នួន ២.៦១៨ ហើយតួលេខនៃអ្នកឆ្លង​ស​រុប​នៅក្នុ​ងប្រ​ទេ​ស​ចិន បាន​កើ​នដ​ល់ចំនួន ៣៩.៨០០នាក់។

 

សូមបញ្ជាក់ថា ​វីរុសម​រ​ណៈកូ​រ៉ូណា ចាប់ផ្តើមផ្ទុះដំបូងកាលពី​ខែ​ ធ្នូ នៅក្នុងទីក្រុងវូហាន​ ​នៃខេត្ត​ហូ​បេ៕​

 

 

អត្ថបទដែលជាប់ទាក់ទង