ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ ជម្រុញអោយការសាងសង់រង្វង់មូលស្រអែម រួចរាល់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

208
ព្រះវិហារ៖ លោក ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជាច្រើនរូបទៀត នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ នេះ ពោលគឺក្រោយពីបញ្ចប់កម្មវិធីវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ
នៅក្នុងបរិវេណវត្តមរកតតេជោបុរីស្វារ: ភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររួចមក បានបន្តអញ្ចើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់រង្វង់មូលស្រអែម ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
   នៅក្នុងឱកាសនោះ លោក ទេស រដ្ឋមន្ត្រី មាស សុភា បានថ្លែងដោយក្តីមោទនភាពរីករាយចំពោះសមិទ្ធិផលថ្មីនេះ ដែលនឹងបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
   ជាមួយគ្នានោះដែរលោកទេសដ្ឋមន្ត្រី មាស សុភា បានថ្លែងនូវការអរគុណចំពោះសន្តិភាពក៏ដូចជាការដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោហ៊ុន សែន ដែលជាអ្នកធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិសយ័រហូតមកដល់សព្វថ្ងៃនេះ។
   លោកបានបន្តថា បើគ្មានសន្តិភាព បើគ្មានវត្តមានសម្តេចតេជោហ៊ុន សែន ទេនោះ ប្រទេសជាតិយើងមិនមានការអភិវឌ្ឍន៍រីកចម្រើនបែបនេះបានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពអោយនៅគង់វង្សយូរអង្វែងដើម្បីអោយប្រទេសជាតិយើងកាន់តែមានការរីកចម្រើនជាងនេះទៀត។
  លោក ទេសរដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរដល់អជ្ញាធរខេត្តព្រះវិហារ មន្ទីរអង្គភាពពាក់ពន្ធ័ក៏ដូចជាអជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានបរិច្ចាកទ្រព្យធន និងថវិកាចូលរួមកសាងសមិទ្ធិផលថ្មីនេះ។ ទន្ទឹមនិងនេះលោក ក៏បានធ្វើការណែនាំអោយក្រុមជាងសាងសង់ទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំធ្វើការ ដើម្បីធ្វើយ៉ាងណាអោយដំណើរការសាងសង់រង្វង់មូលស្រអែមនេះ បានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
   គួរបញ្ជាក់ថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនា ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកមាស សុភា ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ ។
   រូបសំណាកប្រាសាទព្រះវិហាររង្វង់មូលស្រអែមសាងសង់ឡើង ក្រោមការជ្រោមជ្រែងពីលោក ទេសរដ្ឋមន្រ្តី មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ  និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ
 ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ ។ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង