ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌចំការមនបង្រ្កាប ជនសង្ស័យ ឆក់ទូរស័ព្ទម្ដង២គ្រឿង

63

 

ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនធ្វើការឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃហើយគេចខ្លួនបានរយៈពេលមួយថ្ងៃ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង ៩:00នាទីយប់ថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១សង្កាត់បឹងសាឡាងខណ្ឌទួលគោក

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ សៅ កក្កដា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់ផលិតផលតាមអនឡាញស្នាក់នៅសង្កាត់បឹងសាឡាងខណ្ឌទួលគក។ ចំណែកនរងគ្រោះមានឈ្មោះ លី ប៉ោ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤B ផ្លូវ៤៦៨ ស្ថិតនៅភូមិ១ ទួលទំពូងទី១ ខណ្ឌចំការមន

លោក មៀច ឈួនសុីប៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌកាលពីព្រឹកថ្ងៃទី ៨ខែកុម្ភៈឆ្នាំ២០២០ ជនរងគ្រោះបានអង្គុយលេងទូរស័ព្ទដៃចំនួន២ គ្រឿងនៅមុខផ្ទះ ពេលនោះក៏មានជនសង្ស័យម្នាក់ជាម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៍សលាយក្រហមពាក់ស្លាកលេខកណ្ដាល១AP-៨៩៤០បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២ គ្រឿងពីរជនរងគ្រោះ ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

ហើយជនរងគ្រោះក៏បានមកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់

លោកអធិការរងបន្តថាក្រោយពីទទួលបានពាក្យបណ្ដឹង បានចុះទៅផ្ទះជនរងគ្រោះហើយមើលកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ

ក្រោយមកសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវតាមភិនភាគរហូតមកដល់យប់ថ្ងៃទី០៩ ខែ កុម្ភ:ស្រាប់តែឃើញជនសង្ស័យកំពងុតែជិះម៉ូតូទៅតាមបណ្តោយផ្លូវ២៧១សង្កាត់បឹងសាឡាងខណ្ឌទួលគោក ក៏ធ្វើការឃាត់ខ្លួនយកមកធ្វើការសួរនាំនៅអធិការរដ្ឋានខណ្ឌចំការមន

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែនហើយក៏យកទៅលក់លុយយកលុយអោយបុរសឈ្មោះ ធីបានចំនួន៦០០ដុល្លាមកចាយវាយអស់ហើយដោះដូរស្លាកលេខម៉ូតូចេញដើម្បីកុំអោយនគរបាលឃើញដាក់ស្លាកលេខម៉ូតូភ្នំពេញ១DF-៤៥៥៩វិញតែនៅតែមិនរួចពីច្បាប់ជាប់ខ្នោះដដែល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង