ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាត់វិធានការដោះស្រាយ បទល្មើសគ្រឿងញៀឱ្យថយចុះ

55

ភ្នំពេញលោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងម៉ឺងម៉ាត់ដើម្បីចាត់វិធានការដោះស្រាយបទល្មើសគ្រឿងញៀឱ្យថយចុះ។លោកថ្លែងក្នុងពិធីគោរពទង់ជាតិនៅព្រឹកថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២០ដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញចូលរួមជាង៦០០នាក់

បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី០៩ខែកុម្ភៈកន្លងទៅថ្មីៗនេះបានចេញប្រតិបត្តិការបង្រ្កាបទីតាំងក្លឹបកម្សាន្តប្លាយនៅខណ្ឌជ្រោយចង្វាពាក់ព័ន្ធការប្រើប្រាស់និងជួញដូរគ្រឿងញៀន។ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៧០នាក់ក្នុងនោះមុខសញ្ញាជនស្ស័យជួញដូរគ្រឿងញៀនជាមេកា០២នៅក្នុងក្លឹបនិងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងទៀតថាការដោះស្រាយបញ្ហាគ្រឿងញៀនគឺត្រូវមានឆន្ទៈចាត់វិធានការឱ្យមានប្រសិទ្ធភាពបើមិនដូច្នេះទេគ្រឿងញៀននិងបង្កឱ្យផលប៉ះពាល់អនាគតយុវជនដែលជាទំពាំងស្នងប្ញស្សីនិងជាធនធានមនុស្សចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ។គ្រឿងញៀនក៏បង្កឱ្យប៉ះពាល់អសន្តិសុខ។

លោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យអាណាព្យាបាលទូទៅត្រូវយកចិត្តទុកដាក់បំផុតអប់រំកូនចៅនៅឱ្យឆ្ងាយពីគ្រឿងញៀននិងកុំប្រព្រឹត្តបទល្មើសគ្រឿងញៀនបើមានការធ្វេសប្រហែសធ្វើឱ្យកូនចៅនិងធ្លាក់ចូលបញ្ហាគ្រឿងញៀនហើយប្រឈមទៅនឹងផ្លូវច្បាប់ថែមទៀតផង។

ពាក់ព័ន្ធនិងការបង្រ្កាបគ្រឿងញៀននៅតាមក្លឹបនិងរង្គសាលកម្សាន្តនេះផងដែរសម្តេចក្រឡាហោមខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកន្លងមកបានដាក់បទបញ្ជាដោយចាត់វវិធានការនៅទូទាំងប្រទេសត្រូវបិទអោយអស់នូវក្លឹបកំសម្សាន្តណាដែលលក់ចែកនិងប្រើប្រាស់គ្រឿងញៀនដោយឡែកនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថាក្លឹបកម្សាន្តធំៗយ៉ាងហោចចំនួន៣គឺក្លឹបកម្សាន្តរ៉ុក,ក្លឹបកម្សាន្តម៉ៃអាម៉ីនិងក្លឹបកម្សាន្តលុចសារីដែលរកឃើញមានការប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវបានបិទទ្វារនិងម្ចាស់ក្លឹបក៏បានប្រឈមទៅនឹងផ្លូវច្បាប់របស់តុលាការផងដែរ។ចំណែកឯការបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្តយីហោ(ប្លាយ) ក្នុងខណ្ឌជ្រោយចង្វារកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថ្មីនេះកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកមុខសញ្ញាអ្នកដែលជាប់ពាក់ព័ន្ធដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់

អត្ថបទដែលជាប់ទាក់ទង