ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ដាប់លោកអគ្គលេខាធិការ តេក្វាន់ដូ WT និយាយពីការងារឆ្នាំនេះ

74


ភ្នំពេញ៖លោកគង់ សក្ខិដាអគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)បានអះអាងថាសម្រាប់ឆ្នាំ២០២០នេះគឺ
ជាឆ្នាំអនុវត្តន៍បន្តនូវយុទ្ធសាស្រ្តត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបន្តថាឆ្នាំនេះក្រៅពីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាជាតិលើកកទី៣នោះការប្រឡងខ្សែក្រវាត់ខ្មៅដាន់Kokkiwonនឹងត្រូវ
ពង្រឹង និង បង្កើនធ្វើឲ្យបានយ៉ាងហោចណាស់៤ដងក្នុងមួយឆ្នាំ។សូមបញ្ជាក់ថាសព្វថ្ងៃនេះអ្នកដែលពាក់ខ្សែក្រវាត់ខ្មៅទូទាំងរាជធានី
ខេត្តមានចំនួន១៥៤នាក់ដែលក្នុងនោះខ្សែក្រវាត់ខ្មៅមួយដាន់ចំនួន១២៨នាក់ ខ្សែក្រវាត់ខ្មៅ២ដាន់ចំនួន១៩នាក់ ខ្សែក្រវាត់ខ្មៅ៣ដាន់
ចំនួន៦នាក់ និងខ្សែក្រវាត់ខ្មៅ៤ដាន់ចំនួន១នាក់ ។សូមបញ្ជាក់ថានេះជាចំនួនដែលប្រឡងតម្លើងខ្សែក្រវាត់ក្នុងឆ្នាំកន្លងមក ។
លោកអគ្គលេខាធិការក៏បានប្រកាសជម្រុញឲ្យមានវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល គ្រូបង្វឹកឲ្យបានមួយឆ្នាំចំនួន៤ដងដែរ
ជាមួយគ្នានេះសហព័ន្ធនឹងជម្រុញឲ្យគ្រូបង្វឹកថ្នាក់ជាតិនិងអាជ្ញាកណ្ដាលថ្នាក់ជាតិចេញទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានមួយឆ្នាំៗចំនួន
៤រូបយ៉ាងតិច ។
លោកអគ្គលេខាធិការរូបនេះទទួលស្គាល់ថាសព្វថ្ងៃនេះគ្រូបង្វឹក កីឡាករ កីឡាការិនីនិងអាជ្ញាកណ្ដាលជាតិមួយចំនួនខ្សោយ
ខាងផ្នែកភាសា និង កុំព្យូទ័រដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការបញ្ជូនពួកគាត់ទៅបណ្ដុះបណ្ដាលឯក្រៅប្រទេស ។
សព្វថ្ងៃនេះទាំងកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំ និង ថ្នាលមានការខ្វះខាតសម្ភារៈហ្វឹកហាត់ និង សម្ភារៈប្រកួតដូចជា
Electronic Scoring Sysrem និង protector Scoring System ។

អត្ថបទដែលជាប់ទាក់ទង