ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើកូរ៉េ បន្តជួយកសាងស្ពាន​ឆ្ល​ង​កា​​ត់​ទន្លេ ទៅកាន់​តំបន់​អរិ​​យ​​ក្សត្រ មានតម្លៃប្រមាណ៤០លានដុល្លារ

110

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បា​នស្នើដល់លោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារ​ណ​រដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បន្តជួយកសាងស្ពានឆ្ល​ង​កា​ត់ទន្លេ ទៅកាន់​តំបន់​អរិ​យ​ក្សត្រ។

សម្តេចតេជោ បានបន្តថា ស្ពានយ៉ាងវែងមួយនេះ នឹងត្រូវប្រើថវិកាប្រមាណជា៤០លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នៅពេលដែលសាងសង់ស្ពានឆ្ល​ង​កា​ត់ទន្លេ ទៅកាន់​តំបន់​អរិ​យ​ក្សត្រ បានជាស្ថាពរនោះ ជីវិតអ្នករត់ទូកដ និងអ្នកឆ្លងទូកដ ក៏ត្រូវបានបញ្ចប់ផងដែរ។ សម្តេច បានបញ្ជាក់ថា តាមគម្រោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តល់ជូនដល់កម្ពុជា នាឆ្នាំខាងមុខនោះ មានប្រមាណ៧០០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង