ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជនកីឡាតេក្វាន់ដូ WTរបស់កូរ៉េផ្តល់បទពិសោធន៍​ គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយកម្ពុជា

86

ភ្នំពេញ៖ក្រុមយុវជនកីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូវមកពី World Taekwondo Peace Corp ចំនួន៨នាក់មកបំពេញបេសកកម្មនៅប្រទេសកម្ពុជារយៈពេល១ខែពេញប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងការជួយអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT ចំនួន៦រាជធានីខេត្តក្រុង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបទពិសោធន៍គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយកម្ពុជាចំនួនជាង១៥០នាក់។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងប្រធានដឹកនាំបាននិយាយថា សម្រាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ក្រុមយុវជនកីឡាតេក្វាន់ដូ WT និងកម្ពុជាដឹកនាំដោយគ្រូ ឆយ យ៉ុងសុកធ្វើទៅបំពេញបេសកកម្មនៅខេត្តបាត់ដំបូងក្នុងនោះមានបើកវគ្គបំប៉នដល់គ្រូ អាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុនដល់ក្លិបនៅទីនោះ។ ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្មទៅខេត្តប៉ោយប៉ែតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ធ្វើការហ្វឹកហាត់ដូចគ្នា។
ចំណែកខេត្តសៀមរាប់ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០វគ្គបំប៉នដល់គ្រូ អាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុនដោយខេត្តមានកីឡាករ-កីឡាការិនីច្រើនជាងគេប្រហែល២០០នាក់ឯណោះ។ ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តកំពង់ចាម និងខេត្តព្រៃវែងនឹងចាប់ពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង