អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅចិនកើនលើស ១.០០០នាក់
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនដល់ចំនួន ១.០១៦នាក់នៅថ្ងៃអង្គារនេះ ក្រោយមានអ្នកស្លាប់ថ្មីចំនួន ១០៨នាក់ ដែលក្នុងនោះមាន ១០៣នាក់ស្លាប់នៅខេត្តហូបេ ដែលជាកន្លែងវីរុសផ្ទុះ។
ខណៈកម្មាការសុខភាពជាតិចិនបាននិយាយថា មានករណីឆ្លងថ្មីចំនួន ២.៤៧៨នៅថ្ងៃចន្ទម្សិលមិញនេះ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៤២.៦៣៨នាក់។
តួលេខនេះ បានកើនឡើងយ៉ាលឿន ហើយវាបានលើសតួលេខអ្នកស្លាប់ដោយសារជំងឺសារ ដែលមានផ្តាច់ជីវិតមនុស្សត្រឹម ៦៥០នាក់ ក្នុងឆ្នាំ ២០០២ និង ២០០៣។
សូមបញ្ជាក់ថា វីរុសមរណៈកូរ៉ូណា ចាប់ផ្តើមផ្ទុះដំបូងកាលពីខែ ធ្នូ នៅក្នុងទីក្រុងវូហាន នៃខេត្តហូបេ៕