ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុ​រ​ស​ពោះម៉ាយ​ម្នាក់​ ផឹកស្រារហូតដេ​កស្លាប់ ក្នុងអង្រឹង

72

 

មណ្ឌលគិរី៖បុរសពោះ​ម៉ា​យម្នាក់​ដេក​ស្លាប់ ក្នុងចំការស្វា​យ​ចន្ទី​ ដោយសារផឹកស្រាស្រវឹងជោកជាំរាល់ថ្ងៃ ដែលត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ ក្នុងអង្រឹង នៅវេលាម៉ោង០៧​ និង១៥ នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្ត មណ្ឌលគិ​រី។

ជនរងគ្រោះឈ្មោះ ​ខាវ បាវ អាយុ ៤២ ឆ្នាំ ជនជាតិដើមភាគតិ​ច​​ស្ទៀង​ ជាបុរសពោះម៉ា​យ មានស្រុកកំណើត​ភូ​មិ អូរអាម ឃុំស្រែខ្ទុម ស្រុ​ក កែវសីមា ខេត្តមណ្ឌលគិ​រី​។

យោងតាមការស្រាវជ្រាវនិង​កា​រឆ្លើ​យបំភ្លឺ ពីសាច់ញាតិ និងពលរដ្ឋជិត​ខាង បានប្រាប់សមត្ថ​កិ​ច្ចថា បុរសពោះម៉ាយខាងលើ​នេះ​ ​កាលនៅរស់ជាមនុស្សផឹ​ក​ស្រាស្រ​វឹង​រាល់​ថ្ងៃមិន​ពិសាបាយ មុនពេលស្លាប់គេឃើញ​គា​ត់អ​ង្គុយផឹ​កស្រាម្នាក់​ឯង នៅម៉ោងប្រហែល​ជា​ ៩យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លុះព្រឹកឡើងម៉ោងប្រមា​ណ​០៧ និង៤៨នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ គេមិនឃើញបុរសពោះ​ម៉ា​យរូ​ប​នេះ ក្រោកឡើងដូច​រា​ល់ដ​ង​ទេ ក៏មានអ្នក​ជិ​តខា​ងទៅដាស់ទើបដឹងថាគាត់​ស្លា​ប់បា​ត់ទៅហើ​យ​។​

ក្រោយពីកម្លាំងជំនា​ញ​​ចុះពិនិត្យ និងធ្វើកោសល្យវិច័យ​លើ​សាក​សព គឺពុំមានឃើញស្លាកស្នាមអ្វី​នោះ​ទេ​ កម្លាំងជំនា​ញ​ និងសាច់ញាតិប​ង​ប្អូ​នសព បានសន្និដ្ឋានថា សពបុរសខាងលើនេះ​ ​ពិតជាស្លាប់ដោយសារខ្យល់គ​រ​ពិត​ប្រាក​ដមែ​ន​ គឺពុំមានការជាប់ពាក់​ព័​ន្ធក្នុ​ងក​រ​ណីឃា​តកម្ម​អ្វី​ឡើ​យ​។

អត្ថបទដែលជាប់ទាក់ទង