ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីផ្សារលក់សត្វសាច់ព្រៃក្នុងផ្សារស្ទឹងត្រែង មុខដដែលៗ

94

ស្ទឹងត្រែង ៖ ទីផ្សារក្រុងស្ទឹងត្រែងលក់សាច់សត្វព្រៃ ត្រូវបានបង្ក្រាបសាជាថ្មី ដោយកម្លាំងមន្ត្រីសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើក្រុងស្ទឹងត្រែង ដកហូតបានសត្វរស់និងងាប់ទម្ងន់ជាង៣០គីឡូក្រាម ។ ក្នុងនោះមានប្រភេទ សត្វសាច់ប្រើសចំនួន២០​គីឡូក្រាម ត្រកួតរស់៣ស្មើ១០គីឡូក្រាម ត្រគួតងាប់៥ស្មើ១៥គីឡូ ក្តាន់ញ៉ែង៣ ស្មើ៥គីឡូក្រាម អណ្តើករស់២ ស្មើ២.៥គីឡូក្រាម សាច់សត្វងាប់ត្រូវបានដុតកម្ទេចចោល និងសត្វរស់ក្រុមការងារ យកទៅ លេងចោលនៅព្រៃសហគមន៍ អូរប្ញស្សីកណ្តាល។

គេសង្កេតឃើញថា ក្រោយពីបង្ក្រាបចាប់ហើយលក់វិញ បង្ក្រាបពេលព្រឹក ឈ្មួញលក់ល្ងាចធម្មតាវិញ ហាក់បីដូចជាមិនរាងចាល និងមិនខ្លាចរអានឹងច្បាប់ ហើយអ្នកលក់សាច់សត្វព្រៃមុខដដែលៗ៕

អត្ថបទដែលជាប់ទាក់ទង