លោកប្រធានផ្សារច្បារអំពៅ៖ ជំរុញដល់អ្នកម៉ៅការធ្វើតូបលក់ដូរអីវ៉ាន ផ្សារច្បារអំពៅ បានជាង៨០ភាគរយហើយ
ភ្នំពេញ៖លោកគួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រង់ផ្សារច្បារអំពៅបានអោយដឹងថាបើគ្មានអ្វីប្រែប្រួលទេ នោះគឺនៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២០ខាងមុខនេះខាងគណៈកម្មការផ្សារច្បារអំពៅនឹងដាក់បើកផ្សារនៅក្នុងគម្រោងទី០២នេះ ជូនដល់បងប្អូនអាជីវករអោយគាត់បានដំណើរការលក់ដូរអីវ៉ាន់ឬទំនិញឡើងវិញបន្ទាប់ពីអាក់ខានក្នុងការលក់ដូរនាមួយរយះកន្លងមកនេះតែមិនថ្វីនោះទេ នៅពេលនេះខាងសាលារាជធានីភ្នំពេញ,សាលាខណ្ឌច្បារអំពៅនិងគណះកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានសហការគ្នាជាមួយអ្នកម៉ៅការធ្វើអគារផ្សារនិងតូប ឬស្ដង់លក់ដូរអីវ៉ាននោះជិតរួចរាល់ជាស្ថាពរហើយដែលធ្វើអោយបងប្អូនអាជីវករគាត់សប្បាយចិត្ត។
កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោកគួច ចំណាន ប្រធានគណៈកម្មគ្រប់គ្រងផ្សារច្បារអំពៅ និងលោកអនុប្រធានផ្សារព្រមទាំងសហការីបានចុះពិនិត្យមើលការដ្ឋានសាងសង់ធ្វេីតូបឬស្តង់លក់ដូរអីវ៉ាន់ជូនដល់បងប្អូនអាជីវករ ដែលស្ថិតនៅអគារក្នុងគម្រោងទី០២ មកដល់ពេលនេះបានដំណើរការសាងសង់ធ្វើតូបឬស្តង់ដោយធ្វេីរួចរាលបានចំនួន២៥០តូប ។ហើយចំពោះតូបឬស្ដង់ដែលកំពុងដំឡេីងដំបូល និងសសរ ,ជញ្ចាំង នៅមិនទាន់បានដំឡេីងទ្វារមួលនោះមានចំនួន១៣២តូប ទៀតពោលគឺសរុបរួមដោយធ្វើរួចរាល់បាន ប្រហែលជាង៨០ភាគរយហើយបើគិតមកដល់ថ្ងៃនេះគឺថ្ងៃទី១១ខែក្ម្ភះ។