ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀនស្វាយ ចាត់វិធានការចំពោះឡានដឹកអីវ៉ាន់សំពីងសំពោង និងឡានដឹកដីខ្សាច់ប្រឡាក់ផ្លូវ

120

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់អោយដឹងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះថា លោកចាត់វិធានការយ៉ាងក្ដៅដោយគ្មានការលើកលែង ចំពោះឡានដឹកអីវ៉ានសំពីងសំពោង និងឡានដឹកដីខ្សាច់បើកបរឆ្លងកាត់ តាមបណ្ដាផ្លូវថ្នល់នានា ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ពិសេសគឺនៅផ្លូវជាតិលេខ១ និង ផ្លូវកៅលេខ១១០ នាសព្វថ្ងៃនេះហើយការងារនេះ ដោយអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ឃាត់ផាកវិន័យផងដែរ ដើម្បីអោយម្ចាស់ឡាន ឬថៅកែឡានដែលដឹកអីវ៉ាន សំពីងសំពោងនិងឡានដឹកដីខ្សាច់រៀងចាលម្ដង។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងទៀតថា ចំពោះឡានដឹកអីវ៉ានសំពីងសំពោង និងឡានដឹកដីខ្សាច់នៅតាមដងផ្លូវ ដូចឃើញនូវក្នុងរូបភាពនេះ នៅពេលបើកបរតាមដងផ្លូវតែងតែ បង្កគ្រោះថ្នាក់ជាហូរហែរដល់អ្នកដំណើរ និងប៉ះពាល់បរិស្ថាន,សោភ័ណភាពតាមផ្លូវផងដែរ ជាពិសេសប្រជាជនរស់នៅអមសងខាងផ្លូវ គឺប្រឈមបញ្ហានេះខ្លាំងណាស់។ ហើយការងារនេះស្នើទៅដល់អស់លោកជាមេប៉ុស្ដិ៍ នៅតាមបណ្ដាប៉ុស្ដិ៍នីមួយៗ ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ត្រូវមើលការងារនេះផង កុំចាំតែសមត្ថកិច្ចប៉ូលិសចរាចរណ៍សណ្ដាប់ធ្នាប់ស្រុក ចុះមកធ្វើទើបអស់លោកស្ទុះចុះមកធ្វើដែរនោះ។
នៅក្នុងរូបភាពឡានដឹកអីវ៉ាន់សំពីងសំពោងនេះ គឺថតនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះ លើកំណាត់ផ្លូវកៅស៊ូលេខ១១០​ក្នុងមូលដ្ឋានឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង