ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យ បញ្ជាក់ថា ជនជាតិហូឡង់ម្នាក់ មិនមានឆ្លងវីរុស​កូ​រ៉ូ​​ណាទេ​

126

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសី​ហ​នុ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា តាមល​ទ្ធផលពិនិត្យសំណាក រប​ស់វិទ្យា​ស្ថាន​ប៉ាស្ទ័​រកម្ពុជា ទៅអ្នកជំងឺជនជាតិហូឡ​ង់​ម្នាក់ ដែលមានអាការក្តៅខ្លួនខ្លាំ​ង​ លទ្ធផលឆ្លើ​យថា ជនជាតិហូឡង់ រូបនេះ មិនមានឆ្លងវីរុសកូរ៉ូ​ណា​នោះ​ទេ។​

កាលពីថ្ងៃទី១០ ខែកុម្ភៈ តាមរយៈកប៉ាល់ដំណើរកម្សាន្តប​រ​ទេស​មួយ​គ្រឿង ដែលចូលចតនៅកំពង់ផែខេត្តព្រះ​សី​ហ​នុ មានជនជាតិហូឡ​ង់​ម្នាក់ មានអាការក្តៅ​ខ្លួ​នខ្លាំង ហើយត្រូវអាជ្ញាធរខេត្ត​ព្រះ​សី​ហ​នុ បាននាំយកទៅពិនិត្យព្យា​បា​លនៅ​មន្ទី​រពេទ្យបង្អែកខេត្តព្រះសី​ហ​នុ និងបានយកសំ​ណាក ជនជាតិហូឡង់​រូ​ប​នេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ា​ស្ទ័​រ​កម្ពុជា ដើម្បីឲ្យដឹងប្រាកដ​ថា ជនជាតិហូឡង់រូបនោះ មានឆ្លងវីរ៉ុសកូរ៉ូណាដែ​រ​ឬ​ទេ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា មានប្រសាសន៍ថា ប្រសិនបើរកឃើញ​ថា​ មានមនុស្សណាម្នាក់​ កើតជំងឺវី​រុសកូរ៉ូណា នៅប្រទេសណាមួយ គឺ​ប្រទេស​នោះ ទទួលខុសត្រូវលើការព្យាបាល​អ្ន​ក​ជំងឺ​នោះ​ រហូតដល់បានជាសះ​ស្បើ​យ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅ​ប្រ​ទេស​ដើ​ម​វិ​ញ។

ជនជាតិហូ​ឡ​ង់ម្នាក់ ដែលមានអាការក្តៅខ្លួន​ខ្លាំ​ង និងសង្ស័យអាចឆ្លង​វី​រុ​សកូរ៉ូ​ណា​នោះ​ ត្រូវបានវិទ្យាស្ថាន​ប៉ា​ស្ទ័រ ប្រកាសលទ្ធផល​ហើ​យ គឺមិនមានវីរុសកូ​រ៉ូ​ណា​នោះ​ទេ។​ ជនជាតិហូឡង់ ​ឈ្មោះ Van Der Meer ភេទប្រុស អាយុ ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6​L4CK63 ដែលធ្វើដំណើរតាមនាវាទេសច​រ​ណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលច​ត​នៅកំព​ង់ផែ​ស្វយ័​តក្រុ​ងព្រះសី​ហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារលោក Va​n Der Meer មានអាការក្តៅខ្លួនទើបត្រូ​វ​បាន​បញ្ជូ​នមក​ពិ​និ​ត្យព្យា​បាល នៅមន្ទីរពេទ្យបង្អែក​ខេ​ត្ត​ព្រះសី​ហនុ​។​ អ្នកជំងឺមានអាការឡើង​សម្ពាធឈាម តែកំដៅបានចុះមកធម្ម​តាវិ​ញហើយ​ ​ក្នុងនោះក្រុមគ្រូពេទ្យក៏បាន​យ​កសំ​ណាក របស់អ្នកជំងឺទៅធ្វើតេស្ត​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័​រ​ផងដែរ ជាលទ្ធផលនៅរ​សៀ​ល​ថ្ងៃទី​១​១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជាក់ថា លោក Van Der Meer មិនមានផ្ទុក​វី​រុស​កូរ៉ូ​ណាថ្មី (2019-nCoV)នោះទេ។ ហើយថា ពេលនះ​ក្រុមគ្រូ​ពេទ្យ​នៃមន្ទី​រពេ​ទ្យប​ង្អែ​កខេ​ត្ត​ព្រះ​សីហនុ កំពុងរៀបចំបែបប​​ទអនុ​ញ្ញា​តឱ្យលោ​ក​ Van Der Meer ចាកចេញពីមន្ទីរពេទ្យហើយ៕​

អត្ថបទដែលជាប់ទាក់ទង