ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២០នឹងមាន ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅ កាន់តំបន់អរិយក្សត្រ

63

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ នៅក្នុងពេលអញ្ជើញសម្ពោធបើកការដ្ឋានស្តារ និង សាងសង់ផ្លូវជាតិលេខ២ និង លេខ២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើមិត្តរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រំនៅតំបន់អរិយក្សត្រ ។

កន្លងមកនេះកម្ពុជាយើងក៏បានទទួលនូវជំនួយក្នុងការកសាងស្ពានមិត្តភាពធំៗមួយចំនួន ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនជាដើម។

នៅឆ្នាំ ២០២០ នេះ កម្ពុជាចង់បានស្ពាននិមិត្តរូប នៃមិត្តភាពរវាងកម្ពុជានិងកូរ៉េ ដែលជាស្ពានតម្រូវការចាំបាច់បំផុតមួយ សម្រាប់ជួយសម្រួល ដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋនិងអាជីវករពី រាជធានីភ្នំពេញឆ្ពោះទៅ កាន់តំបន់អរិយក្សត្រនិងឆ្ពោះទៅ តាមបណ្តាតំបន់និងខេត្តផ្សេងៗមួយចំនួនទៀត នៅត្រើយម្ខាងនៃទន្លេមេគង្គ។ ទន្ទឹមនឹងនេះដែរ កម្ពុជាសូមអរគុណមិត្តកូរ៉េចំពោះ ជំនួយហិរញ្ញប្បទានប្រមាណ៧០០ លានដុល្លារអាមេរិក ដើម្បីចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅកម្ពុជាចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣។

តើពលរដ្ឋកម្ពុជាមានគំនិតយោបល់យ៉ាងណាដែរ ចំពោះសំណើរទៅ មិត្តកូរ៉េក្នុងការជួយ កសាងស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គឆ្ពោះ ទៅកាន់តំបន់អរិយក្សត្រនៅឆ្នាំ ២០២០ នេះ?

អអរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង