ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់ ការបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយខ្លួនឯង ទទួលបា សន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា

358

ភ្នំពេញ ៖ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៏ខ្មែរឥស្លាមច្រាំងចំរះ១ និងឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាមួយសកម្មជន គណបក្សប្រជាជនកម្ពុជា និង បងប្អូនខ្មែរឥស្លាម ទូទាំងខណ្ឌឫស្សីកែវ ដែលត្រូវបានចុះជួបដល់មូលដ្ឋាន នៅភូមិ៣សង្កាត់ច្រាំងចំរេះ១ ,ភូមិ(ឃ)គីឡូម៉ែត្រ៨ សង្កាត់ច្រាំងចំរេះ២ និង ភូមិ(ខ)១គីឡូម៉ែត្រ៧ សង្កាត់ច្រាំង ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាម បានលើកឡើងថា៖ បើបងប្អូនសម្រេចចិត្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយខ្លួនឯង បងប្អូនទទួលបាន សុខសន្តិភាព និង ការអភិវឌ្ឍ បងប្អូន រស់នៅប្រកបដោយសុខដុមរមនា ។
ក្នុងពិធីជំនួបសំណេះ សំណាល ជាមួយបងប្អូនសហគមន៏ខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ កាលពីថ្ងៃពុធ ១៣កើតខែទុតិ យាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ កក្ដដា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបន្តថា៖ អាស្រ័យហេតុនេះ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថា សម្លេងឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា របស់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនខ្មែរឥស្លាម នៅតែរក្សាគោលជំហរយ៉ាងមុតមាំ ការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ កក្កដា ២០១៨នេះ ដែលឈរលំដាប់លេខរៀងចុងក្រោយគេ គឺលេខរៀងទី២០ ដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តនៅជានាយករដ្ឋមន្រ្តី និងនៅជាម្លប់ដ៏កក់ក្តៅដល់យើងទាំងអស់គ្នា ។
ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមាន ការរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតដល់សព្វថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង